លោក សម រង្ស៊ី អះអាងថា ប៉ូលិសអន្តរជាតិមិនចាប់ខ្លួនលោកតាមការស្នើសុំរបស់ក្រសួងយុត្តិធម៌ទេ
2022.11.04

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ អស់សំណើចទៅនឹងក្រសួងយុត្តិធម៌ ដែលស្នើឲ្យប៉ូលិសអន្តរជាតិ អាំងទែរប៉ូល ចេញនិវាទក្រហម (Red Notice)តាមចាប់ខ្លួនលោក។ លោក សម រង្ស៊ី អះអាងថា លោកមិនបានធ្វើអ្វីខុសដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចោទប្រកាន់ ដែលអាចធ្វើឱ្យប៉ូលិសអន្តរជាតិចាប់ខ្លួនឡើយ។
ការបញ្ចេញប្រតិកម្មរបស់លោក សម រង្ស៊ី នេះ ធ្វើឡើងភ្លាមៗ ក្រោយពីក្រសួងយុត្តិធម៌កាលពីថ្ងៃទី២ វិច្ឆិកា បានបញ្ជាទៅនគរបាលជាតិ ឲ្យទាក់ទងប៉ូលិសអន្តរជាតិតាមចាប់ខ្លួនលោក សម រង្ស៊ី។ ប៉ូលីសអាំងទែរប៉ូលកម្ពុជា បានស្នើសុំប៉ូលិសអន្តរជាតិរួចហើយ អំពីការចាប់ខ្លួនមេបក្សប្រឆាំងលោក សម រង្ស៊ី បញ្ជួនទៅកម្ពុជាវិញ ដោយសារតែលោកបានប្រមាថព្រះមហាក្សត្រក្នុងវីដេអូឃ្លីបខ្លីកាលពីពេលថ្មីៗនេះ។
ការស្នើសុំឲ្យប៉ូលិសអន្តរជាតិចាប់ខ្លួនលោក សម រង្ស៊ី នេះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសលោក សម រង្ស៊ី អស់មួយជីវិត ពីបទប្រមាថព្រះមហាក្សត្រ កាលពីខែកញ្ញាកន្លងទៅ។
សូមស្ដាប់បទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា ជាមួយលោក សម រង្ស៊ី អំពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។