រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អារ៉ាប៊ីសា​អូឌីត

ដោយ ម៉ៅ សុធានី
2022.03.20
Share on WhatsApp
Share on WhatsApp
រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អារ៉ាប៊ីសា​អូឌីត ជំនួប​រវាងរដ្ឋមន្ត្រីការបរទេស​អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់សូដ (Faisal bin Farhan Al Saud) និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន កាលពី​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ​២០២២។
រូប៖ ក្រសួង​ការបរទេស

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​អះអាង​ថា ប្រទេស​កម្ពុជា និង​ប្រទេស​អារ៉ាប៊ីសាអូឌីត (Saudi Arabia) មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​ទាញ​យក​ផលប្រយោជន៍​ពី​គ្នា​ទៅវិញទៅមក និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំងពីរ។

លោក ប្រាក់ សុខុន បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃទី​១៩ ខែ​មីនា ថា ក្នុង​ជំនួប​ការងារ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់សូដ (Faisal bin Farhan Al Saud) កាលពី​ថ្ងៃទី ១៨ ខែមីនា ភាគី​ទាំងពីរ បាន​ពិភាក្សា​លើ​ការ​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ បច្ចេកវិទ្យា ថាមពល អប់រំ វប្បធម៌ និង​វិស័យ​កសិកម្ម ជាដើម។

លោក ប្រាក់ សុខុន លើកទឹកចិត្ត​ដល់​ក្រុម​អាជីវករ អារ៉ាប៊ីសាអូឌីត ឲ្យ​មក​ដាក់​ទុន​នៅ​កម្ពុជា លើ​វិស័យ​កសិកម្ម ទេសចរណ៍ និង​វិស័យ​ថាមពល​កកើត​ឡើងវិញ​។ ចំណែក​កម្ពុជា​វិញ ក៏​ចាប់អារម្មណ៍​លើ​ផ្នែក​ផលិត​ប្រេងឥន្ធនៈ និង​ឧស្ម័ន ព្រមទាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ផ្តល់​អាហារូបករណ៍ និង​ការ​ហ្វឹកហ្វឺន​ជំនាញ​ផ្នែក​ផលិត​ប្រេងឥន្ធនៈ និង​ឧស្ម័ន ដល់​និស្សិត​កម្ពុជា​ផង​ដែរ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មួយថ្ងៃ​នៅ​កម្ពុជា រដ្ឋមន្ត្រីការបរទេស​អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ (Faisal bin Farhan Al Saud) ក៏​បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​រសៀល​ថ្ងៃទី​១៨​ខែមីនា នៅ​វិមាន​សន្តិភាព។

ទិន្នន័យ​របស់​អង្គការសហប្រជាជាតិ ស្ដីពី​ពាណិជ្ជកម្ម​អន្តរជាតិ (COMTRADE បង្ហាញ​ថា ការ​នាំចេញ​របស់​កម្ពុជា​ទៅ ប្រទេស​អារ៉ាប៊ីសាអូឌីត​ក្នុង​អំឡុង​ឆ្នាំ​២០២០ គឺ​មាន​ចំនួន​ទឹកប្រាក់​ជាង​៣​លាន​ដុល្លារ (,) ចំណែក​ការ​នាំ​ចូល​របស់​កម្ពុជា ពី​ប្រទេស​អារ៉ា​ប៊ី​សា​អូឌីត​វិញ គឺ​មាន​ចំនួន ជិត ១៦​លាន​ដុល្លារ (១៥,៩២)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។