ក្រុមហ៊ុនដែលបន្តបូមខ្សាច់នោះមានឈ្មោះថា ចាន់ ឫទ្ធិសាក់។
មេឃុំកោះអន្លង់ចិន លោក សូ ឆាង ឲ្យដឹងថា នៅថ្ងៃពុធ ទី២៦ ខែតុលា ថា មន្ត្រីក្រសួងពាក់ព័ន្ធ និងអាជ្ញាធរស្រុក ខេត្ត នឹងមកប្រជុំជាមួយប្រជាពលរដ្ឋក្នុងឃុំនោះ ជុំវិញសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន ចាន់ ឫទ្ធិសាក់ ដែលថ្មីៗនេះនាយករដ្ឋមន្ត្រីប្រកាសផ្អាកបូមខ្សាច់។
អាជ្ញាធរឃុំកោះអន្លង់ចិន ឲ្យដឹងថា ក្រុមហ៊ុនឈ្មោះ ចាន់ ឫទ្ធិសាក់ ដែលកំពុងបូមយកខ្សាច់ពីទន្លេបាសាក់ នៅក្នុងភូមិកណ្តាលកោះនោះ ដើម្បីចាក់លុបបឹងដូនស ទំហំជិត ៥៥ហិកតារ ដើម្បីធ្វើការដ្ឋានសំណង់ធំមួយនៅទីនោះ។
អាជ្ញាធរឃុំបន្ថែមថា សកម្មភាពបូមខ្សាច់ក្នុងឃុំនោះមានច្រើនក្រុមហ៊ុន កំពុងបូមខ្សាច់នៅទីនោះប៉ះពាល់ ៤ភូមិ មានភូមិក្បាលកោះ ភូមិកណ្តាលកោះ ភូមិចុងកោះ និងភូមិស្វាយពុំស្រង់៕
