ព្រឹទ្ធាចារ្យចាប៉ីដងវែង​លោក ប្រាជ្ញ ឈួន ទទួល​មរណភាព​ក្នុង​ជន្មាយុ ៨២​ឆ្នាំ​

វិទ្យុ​អាស៊ី​សេរី
2018-11-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រឹទ្ធាចារ្យចាប៉ី​ដង​វែង ប្រាជ្ញ ឈួន ទទួល​មរណភាព​នៅ​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៨។
ព្រឹទ្ធាចារ្យចាប៉ី​ដង​វែង ប្រាជ្ញ ឈួន ទទួល​មរណភាព​នៅ​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៨។
រូប៖ ព័ត៌មានហ្វេសប៊ុក VoDHotNews

ព្រឹទ្ធាចារ្យចាប៉ីដង​វែង ប្រាជ្ញ ឈួន បាន​ទទួល​មរណភាព​ហើយ​ក្នុង​ជន្មាយុ ៨២​ឆ្នាំ​ដោយ​ជរាពាធ​នៅ​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃសៅរ៍ ​ទី​១៧​ ខែ​វិច្ឆិកា។ មរណៈ​ភាព​របស់លោក​ ​ប្រាជ្ញ​ ឈួន ​ធ្វើ​ឲ្យ​មហាជន​ទូទៅ​សម្តែង​ការ​សោក​ស្តាយ​ជា​ខ្លាំង។

សព​លោក ប្រាជ្ញ ឈួន តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុង​វត្ត​បទុម​វត្តី ក្រុង​ភ្នំពេញ រហូត​ដល់ថ្ងៃ​បូជាគឺ​នៅ​ថ្ងៃទី​១៩ ខែ​វិច្ឆិកា។ រីឯ​វិធី​បុណ្យ​គម្រប់ ៧​ថ្ងៃ​នឹង​រៀបចំ​នៅ​ស្រុក​កំណើត​របស់ លោក​ឋិត​នៅ​ភូមិ​សម៉រ​ក្រោម ឃុំ​ខ្វាង ស្រុក​ទ្រាំង ខេត្តតាកែវ​។

លោក ​ ប្រាជ្ញ ​ឈួន ​ជាជន​ពិការ​ភ្នែក​ទាំង​សង​ខាង​តាំង​ពី​អាយុ​ ៥​ឆ្នាំ​ ដោយ​សារ​រោគ​កញ្ជ្រឹល លោក​អាច​ឃើញ​ព្រាលៗ តែ​ប៉ុណ្ណោះ។ លោក​កើត​នៅ​ឆ្នាំ​១៩៣៦ ក្នុង​គ្រួសារ​កសិករ​និងមាន​បង ប្អូន៦​នាក់។ ព្រឹទ្ធា​ចារ្យ​ចាប៉ី​ដង​វែងរូប​នេះ​ចេះ​ច្រៀង​ចាប៉ីពី​ឪពុក​មា​ម្នាក់​តាំង​ពី​កុមារភាព​ម៉្លេះ និងទទួល​បានការ​បង្ហាត់​បង្រៀន​ខាង​សាភា​បាលី​ ចម្រៀង ​កំណាព្យ​ និង​រឿង​និទាន​អក្សរ​សិល្ប៍​ផ្សេងៗ ពីព្រះ​សង្ឃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល