លោក កឹម សុខា សន្យា​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី

ដោយ សុ ជីវី
2017.01.07
កឹម សុខា ២០១៧ ៨៥៥ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទៅ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៧។ Photo/Kem Sokha facebook page
Photo/Kem Sokha facebook page

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សន្យា​ថា​នឹង​ស្វែងរក​យុត្តិធម៌​ជូន​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី។ លោក កឹម សុខា បាន​សន្យា​បែប​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មករា នៅ​ពេល​លោក​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ដល់​ទី​កប់​សព​របស់​លោក នៅ​ក្នុង​ខេត្ត​តាកែវ។

លោក កឹម សុខា បាន​សរសេរ​នៅ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ថ្ងៃ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ដោយ​ផ្ទាល់​នៅ​ចំពោះ​មុខ​ផ្នូរ​របស់​លោក ដែល​ឋិត​នៅ​ក្នុង​ឃុំ​លាយបូរ ស្រុក​ត្រាំកក់។

លោក កឹម សុខា សរសេរ​ទៀត​ថា លោក​នៅ​ចងចាំ​នូវ​រាល់​កិច្ច​ពិភាក្សា​រវាង​លោក និង​លោក កែម ឡី ពី​បញ្ហា​ប្រទេស​ជាតិ បញ្ហា​សង្គម និង​បញ្ហា​របស់​ប្រជាពលរដ្ឋ។ លើស​ពី​នេះ លោក កែម ឡី ក៏​បាន​ផ្ដល់​យោបល់​ដល់​លោក កឹម សុខា ពី​វិមជ្ឈការ​អំណាច​ជូន​ដល់​ពលរដ្ឋ តាម​រយៈ​ការ​ធ្វើ​វិមជ្ឈការ​ថវិកា ធនធាន​មនុស្ស និង​សេវា​សាធារណៈ។

លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង​លក់​ទំនិញ​នៅ​ស្ថានីយ​ចាក់​សាំង​កាល់តិច (Caltex) ស្តុប​បូកគោ។ លោក កឹម សុខា ពុំ​ដែល​បាន​ទៅ​គោរព​សព​លោក កែម ឡី និង​ចូលរួម​ពិធី​បុណ្យ​សព​លោក​ឡើយ ដ្បិត​លោក កឹម សុខា បាន​ឃុំ​ខ្លួន​ឯង​នៅ​ក្នុង​ទីស្នាក់ការ​បក្ស ក្រោយ​ត្រូវ​អាជ្ញាធរ​ប៉ុនប៉ង​ចាប់​ខ្លួន​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​រវាង​លោក និង​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

ទាក់ទង​នឹង​សំណុំ​រឿង​លោក​បណ្ឌិត កែម ឡី នេះ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦ បាន​សម្រេច​បិទ​ការ​សាកសួរ​នៅ​មុន​ពេល​សំណុំ​រឿង​នេះ​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​រិះគន់​​ថា ភ្លើង​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ជា​ការ​ធ្វេស​ប្រហែស​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។