"កម្ពុជាជាកន្លែងផ្ដល់ឱកាសទីផ្សារសម្រាប់វៀតណាមដែលចង់វិនិយោគវិស័យកសិកម្ម"
2018.04.08

មន្ត្រីជាន់ខ្ពស់ផ្នែកកសិកម្មកម្ពុជាអះអាងថា កម្ពុជាជាកន្លែងផ្ដល់ឱកាសទីផ្សារសម្រាប់ក្រុមហ៊ុនវៀតណាម ដែលចង់ដាក់វិនិយោគទុនលើការកែច្នៃផ្លែឈើ បន្ថែ ទឹកដោះគោ និងចិញ្ចឹមត្រីជាដើម។ មានប្រសាសន៍ នៅក្នុងសិក្ខាសាលាមួយនៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម មន្ត្រីក្រសួងកសិកម្មលោក មាជ យាឌី ត្រូវបានសារព័ត៌មានផ្សាយតាមអ៊ីនធឺណិត (Viet Nam News) ដកស្រង់សំដីថា កម្ពុជាបានធ្វើនយោបាយសមស្របមួយចំនួន ដើម្បីលើកទឹកចិត្តដល់វិនិយោគិនវៀតណាមមកបណ្ដាក់ទុនលើវិស័យកសិកម្មនៅកម្ពុជា។
កាសែតបន្តថា ក្រុមហ៊ុនវៀតណាមជាច្រើនបានបណ្ដាក់ទុននៅកម្ពុជារួចហើយ។ កម្ពុជាគ្រោងនឹងធ្វើពិព័រណ៍កសិកម្មមួយ នៅខែកញ្ញា ចាប់ពីទីថ្ងៃទី៥ ដល់ទី៩ នៅទីក្រុងភ្នំពេញ ដើម្បីឲ្យក្រុមហ៊ុនវៀតណាម ស្វែងយល់បន្ថែមពីឱកាសវិនិយោគនៅកម្ពុជា។
ក្នុងឱកាសពិព័រណ៍កសិកម្មនោះ កម្ពុជានឹងបង្ហាញពីបច្ចេកវិជ្ជា ឧបករណ៍ និងផលិតផលកសិកម្ម។ ពិព័រណ៍នេះ នឹងអាចទាក់ទងអ្នកចូលរួម តាំងពិព័រណ៍ពីប្រមាណ១៥ប្រទេសរួមមាន កូរ៉េខាងត្បូង សិង្ហបុរី ថៃ ចិន និងប្រទេសមួយចំនួនទៀត៕
កំណត់ចំណាំចំពោះនកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។