បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ថា​​ប៉ុនប៉ង​បង្ក​អសន្តិសុខ​ដល់​របប​ភ្នំពេញ

ដោយ វ៉ែន សុមេធ
2018.11.02
Share on WhatsApp
Share on WhatsApp
ប៉េង រ៉ា ៦២២ បុរស (អាវ​ខ្មៅ​ត្រូវ​សមត្ថកិច្ច​ក្រៀក​ក) ឈ្មោះ ប៉េង រ៉ា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ កាល​ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។
Photo courtesy of Fresh News

អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ​កាល​ពី​ថ្ងៃទី១ វិច្ឆិកា បាន​ចាប់​ខ្លួន​បុរស​ម្នាក់​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ ដែល​អាជ្ញាធរ​អះអាង​ថា ជា​ក្រុម​បក្ខពួក​ដែល​ប៉ុនប៉ង​បង្ក​អសន្តិសុខ និង​បំផ្ទុះ​ភេរវកម្ម​ប្រឆាំង​របប​លោក ហ៊ុន សែន ។

លោក ប៉េង រ៉ា អាយុ​៤៨​ឆ្នាំ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​​តាម​ដីកា​តុលាការ។

អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ស្រង់​សម្ដី​ ថា ជន​សង្ស័យ​នេះ​គឺ​ជា​បក្ខពួក​ក្រុម​ចង់​បំផ្ទុះ​ភេរវកម្ម​ក្នុង​ចំណោម​បក្ខពួក ៨​នាក់​ដែល​បាន​ចាប់​ខ្លួន​កាល​ពី​លើក​មុន​នៅ​ខេត្ត​ព្រះវិហារ។

កាលពីថ្ងៃទី២ ខែ​តុលា កន្លងទៅ អាជ្ញាធរ​បាន​ចាប់​ជនសង្ស័យ​ចំនួន ៨នាក់ នៅ​ខេត្ត​ព្រះវិហារ ដោយ​ចោទ​ថា ជា​ក្រុម​ជួញ​ដូរ​អាវុធ​ខុស​ច្បាប់​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​នៃ​របប​ក្រុង​ភ្នំពេញ​ ​និង​ជាប់​ពាក់ព័ន្ធ​ជាមួយ​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ របស់​លោក សម សេរី ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក។ ប៉ុន្តែ ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ​លោក សម សេរី បាន​បដិសេធ​​ថា​ លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​មនុស្ស​ទាំង ៨​នាក់​នោះ​ទេ។ លោក សម សេរី ចោទ​អាជ្ញាធរ​កម្ពុជា​ថា ប្រើ​ល្បិចកល​ទុច្ចរិត បង្កើត​ព្រឹត្តិការណ៍ បង្ខូច​កេរ្តិ៍ឈ្មោះ​ក្រុម​របស់​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។