រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឧបត្ថម្ភ​១០​ម៉ឺន​រៀល​ប្រចាំ​ខែ​ដល់​មន្ត្រី​កិច្ចសន្យា​ថ្នាក់​ក្រោម​ជាតិ

ដោយ ម៉ៅ សុធានី
2018.01.07
ហ៊ុន សែន ២០១៧ ៦២២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។
Photo courtesy of PM Hun Sen's Facebook Page

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានសម្រេច​ដំឡើង​ប្រាក់ ១០​ម៉ឺន​រៀល​ប្រចាំខែ ឲ្យ​ទៅ​មន្ត្រី​ជាប់​កិច្ចសន្យា​គ្រប់​ក្រសួង និង​ស្ថាប័ន​ថ្នាក់​ជាតិ ក្រោម​ជាតិ​ទាំងអស់ ចាប់ពី​ខែ​មករា ឆ្នាំ​២០១៨​តទៅ។ ប្រាក់​កម្រៃ​របស់​មន្ត្រី​ជាប់កិច្ចសន្យា នឹង​ឡើង​ដល់​ចំនួន​៦០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ កាល​ពី​ឆ្នាំ​២០១៧ ប្រាក់ខែ​របស់​មន្ត្រី​ជាប់កិច្ចសន្យា​ទាំងនោះ ទទួល​បាន​៥០​ម៉ឺន​រៀល ក្នុង​មួយ​ខែ។

ដោយឡែក កាលពី​ថ្ងៃ​ទី​២៧ ធ្នូ ឆ្នាំ​២០១៧ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ដែរ ដោយ​សម្រេច​ផ្ដល់​អំណាច ដល់​រដ្ឋបាល​ថ្នាក់ ខេត្ត ក្រុង ស្រុក ក្នុង​ការ​គ្រប់គ្រង តែងតាំង បញ្ចប់​មុខតំណែង​របស់​មន្ត្រី​នៃ​មន្ទីរ អង្គភាព និង​ការិយាល័យ​ជំនាញ​នានា​របស់​ក្រសួង ដែល​បំពេញ​មុខងារ​ថ្នាក់ក្រោម​ជាតិ។

ការសម្រេច​ផ្ទេរ​ការគ្រប់គ្រង​បុគ្គលិក​រដ្ឋបាល​ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជា​អ្នកចាត់ចែង ត្រូវ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ នៃ​មន្ត្រីរាជការ​ថ្នាក់ក្រោម។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម លោក សន ជ័យ អបអរ​សារ​ទរ ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្ទេរសិទ្ធិ​អំណាច​ឲ្យ​ថ្នាក់ក្រោម​ជាតិ​នេះ តែ​លោក​នៅ​តែ​មាន​ការ​បារម្ភ​ថា​សមត្ថភាព​របស់​អ្នក​ថ្នាក់ក្រោម នឹង​បញ្ហា​អំពើពុករលួយ​អាច​ធ្វើ​ឲ្យ​ការអនុវត្ត​អនុក្រឹត្យ​នេះ។អ្នក​តាមដាន​សង្គម​សង្កេត​ឃើញ​ថា លោក ហ៊ុន សែន​បាន​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ និង​ដំណែង​ដល់​ប៉ូលិស យោធា យ៉ាង​គំហុក​នៅមុន​ការបោះឆ្នោត​ឆ្នាំ២០១៨ ក្រោយ​រដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ ពួកគេ​យល់​ថា ការ​ផ្ដល់​ដំណែង​និង​លុយកាក់​នៅមុន​ការបោះឆ្នោត ជា​ការ​ទិញ​ទឹកចិត្ត​អ្នកបោះឆ្នោត​តែប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។