សាលាក្រុងភ្នំពេញ ត្រៀមរថយន្តក្រុង ចំនួន២១៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋខ្មែរ ដែលចង់ធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ និងចេញទៅតាមបណ្ដាខេត្តនានាសម្រាប់ពលរដ្ឋធ្វើដំណើរក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ។
សម្រាប់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ សាលាក្រុង ត្រៀមរថយន្តក្រុង ចំនួន៩៥គ្រឿង ដើម្បីសម្រួលដល់ការចំណាយរបស់ពលរដ្ឋ ក្នុងការធ្វើដំណើរ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែតុលា។
ចំណែកពលរដ្ឋរស់នៅតាមបណ្ដាខេត្តនានា ដែលចង់វិលទៅជួបក្រុមគ្រួសារនៅស្រុកកំណើតរបស់ខ្លួន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សាលាក្រុងភ្នំពេញ ត្រៀមរថយន្តក្រុងចំនួន ១២០គ្រឿង ដើម្បីដឹកជញ្ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ពីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តមកភ្នំពេញ ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី ០៦ ដល់ទី១១ ខែតុលា ។
ខេត្តទាំងនោះ មាន ខេត្ត ស្វាយរៀង ព្រៃវែង តាកែវ កែប កំពត កំពង់ស្ពឺ ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងស្ទឹងត្រែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។