រូប​ចម្លាក់​សម័យ​អង្គរ​នឹង​ត្រូវ​ដាក់​តាំង​ពិព័រណ៍​នៅ​ចិន

ដោយ វោហារ ជាតិ
2014.07.23

រូបចម្លាក់​ល្បីៗ​ចំនួន ៨០ នា​សម័យ​អង្គរ នឹង​ត្រូវ​ដាក់​តាំង​ពិព័រណ៍​នៅ​ប្រទេស​ចិន ​ក្នុង​រយៈពេល ៦​ខែ ដើម្បី​លើក​ស្ទួយ និង​ពង្រឹង​ទំនាក់ទំនង​ចំណង​មិត្តភាព​វិស័យ​វប្បធម៌​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា-​ចិន។

ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួ (Xinhau) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ កក្កដា ថា ការ​តាំង​ពិព័រណ៍​ចម្លាក់​បុរាណ​ខ្មែរ​នេះ នឹង​ធ្វើ​នៅ​ទីតាំង​ពីរ​កន្លែង​ខុស​គ្នា គឺ​នៅ​សារមន្ទីរ​ចិន ទី​ក្រុង​ប៉េកាំង​រយៈពេល ៣​ខែ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៦ ធ្នូ ឆ្នាំ​២០១៤។ បន្ទាប់​មក​នឹង​ដាក់​តាំង​នៅ​សារមន្ទីរ​ខេត្ត​ក្វាងទុង (Guangdong) ចាប់​ពី​ខែ​មេសា ដល់​មិថុនា ឆ្នាំ​២០១៥។

ការ​តាំង​ពិព័រណ៍​ចម្លាក់​បុរាណ​ខ្មែរ​ជាមួយ​ចិន​នេះ ធ្វើ​ឡើង​ក្រោម​កិច្ចព្រមព្រៀង​រវាង​ភាគី​ចិន និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា កាល​ពី​ថ្ងៃ​ទី​២២ កក្កដា។

ភាគី​ទាំង​ពីរ​អះ​អាង​ថា ការ​តាំង​ពិព័រណ៍​នេះ គឺ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ប្រទេស​ទាំង​ពីរ ហើយ​រំពឹង​ថា ប្រទេស​ទាំង​ពីរ​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន​តាម​រយៈ​ការ​តាំង​ពិព័រណ៍​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។