តម្រួត​ព្រំដែន​វៀតណាម​គំរាម​បាញ់​សម្លាប់​ក្រុម​ការងារ​បក្ស​ប្រឆាំង​ពិនិត្យ​តំបន់​ជីក​ស្រះ

ដោយ រដ្ឋា វិសាល
2015-06-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សហគមន៍​ជនជាតិ​ដើម​ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​ទៅ​មើល​ស្រះ និង​រណ្ដៅ​ដាំ​កាហ្វេ​ដែល​ពលរដ្ឋ​វៀតណាម ជីក​នៅ​តំបន់​ព្រំដែន​ហាម​ឃាត់ កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥។
សហគមន៍​ជនជាតិ​ដើម​ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​ទៅ​មើល​ស្រះ និង​រណ្ដៅ​ដាំ​កាហ្វេ​ដែល​ពលរដ្ឋ​វៀតណាម ជីក​នៅ​តំបន់​ព្រំដែន​ហាម​ឃាត់ កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥។
រូបថត​សហគមន៍

ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​រតនគិរី រួម​ទាំង​សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ឡំ ស្រុក​អូរយ៉ាដាវ អះអាង​ថា តម្រួត​វៀតណាម បាន​គំរាម​បាញ់​សម្លាប់​មិន​ឲ្យ​ក្រុម​ការងារ​ទៅ​ពិនិត្យ​មើល​តំបន់​នោះ​ទេ ដោយ​សំអាង​ថា ជា​ទឹក​ដី​វៀតណាម។ ចំណែក​មន្ត្រី​សិទ្ធិ​មនុស្ស អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ការពារ​ព្រំដែន យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ​តំបន់​មាន​ជម្លោះ​នោះ។

ជម្លោះ​ពាក្យ​សម្ដី​រយៈពេល​ខ្លី បាន​កើត​ឡើង​បន្ទាប់​ពី​តម្រួត​ព្រំដែន​វៀតណាម បាន​គំរាម​បាញ់​សម្លាប់ និង​បណ្ដេញ​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ក្រុម​មាន​គ្នា ៧​នាក់ និង​សមាជិក​សហគមន៍​ភូមិ​ឡំ ៣​នាក់ ឲ្យ​ចាក​ចេញ​ពី​តំបន់​ជីក​ស្រះ​របស់​វៀតណាម នៅ​លើ​ខ្សែ​បន្ទាត់​ព្រំដែន​ត្រួត​គ្នា​នៃ​ភាគី​ទាំង​ពីរ។

មិន​មាន​ប៉ះ​ទង្គិច​ដោយ​អំពើ​ហិង្សា​ក្នុង​ជម្លោះ​ពាក្យ​សម្ដី​នោះ​ទេ បន្ទាប់​ពី​ក្រុម​ការងារ​គណបក្ស និង​សហគមន៍ បាន​សម្រេច​ចាក​ចេញ​ពី​កន្លែង​កើត​ហេតុ​មក​វិញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មិថុនា។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រតនគិរី លោក អៀម អឿន កត់​សម្គាល់​ថា​តម្រួត​ព្រំដែន​វៀតណាម ៤​នាក់ បាន​បណ្ដេញ​ក្រុម​ការងារ​លោក​ចេញ​ភ្លាមៗ ខណៈ​ក្រុម​នេះ​កំពុង​ពិនិត្យ​មើល​ស្ថានភាព​ជីក​ស្រះ​របស់​ភាគី​វៀតណាម នៅ​លើ​តំបន់​ស បន្ទាត់​ព្រំដែន​ហាម​ឃាត់។ លោក​ថា ក្រុម​ការងារ​គណបក្ស និង​សហគមន៍​មក​ពិនិត្យ​មើល​បញ្ហា​នេះ ដើម្បី​ឲ្យ​ឃើញ​ជាក់​ច្បាស់​ថា តើ​ភាគី​វៀតណាម ពិត​ជា​រំលោភ​ចូល​តំបន់​ហាម​ឃាត់ ឬ​យ៉ាង​ណា?៖ «វា​ប្រើ​ភាសា​គំរោះគំរើយ​ឲ្យ​យើង វា​ថា​ឌីៗៗៗ យើង​ថត​យក វា​ថា​វាយៗ​ទាំង​កាមេរ៉ា​វាយ​ទាំង​មនុស្ស។ យួន តែ​ម្តង ខ្ញុំ​ថត​បាន​យួន បួន​នាក់​ពាក់​មួក​កូប​ឯកសណ្ឋាន​ទាហាន ឈរ​នៅ​កន្លែង​ស្រះ​ជីក​ហ្នឹង»

ដូច​គ្នា​នេះ​ដែរ សមាជិក​សហគមន៍​ជនជាតិ​ចារ៉ាយ រស់នៅ​ភូមិ​ឡំ ស្រុក​អូរយ៉ាដាវ លោក សេវ ស្វីញ អះអាង​ដែរ​ថា តម្រួត​វៀតណាម មួយ​រូប​ចូល​មក​ដណ្ដើម​កាមេរ៉ា​ថត​រូប​ពី​លោក ព្រម​ទាំង​គំរាម​បាញ់​សម្លាប់ ប្រសិន​ពួក​លោក​មិន​ចាក​ចេញ​ពី​ទីនោះ។ លោក​បន្ត​ថា តំបន់​ដែល​ពលរដ្ឋ​វៀតណាម ជីក​ស្រះ គឺ​ជា​ចម្ការ​ពលរដ្ឋ​ជនជាតិ​ដើម​ភូមិ​ឡំ កាប់​ឆ្ការ​ដាំ​ដំណាំ​តាំង​ពី​ឆ្នាំ​១៩៧៥ ក៏ប៉ុន្តែ​ភាគី​វៀតណាម ជា​បន្តបន្ទាប់​បាន​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​តំបន់​នោះ ដោយ​សំអាង​ថា ដី​តំបន់​នោះ​ជា​របស់​វៀតណាម៖ «ពួក​គាត់​គំរាម​សម្លាប់​ពួក​យើង​ទៅ​ពី​នេះ គាត់​ចង់​ចាប់​ទូរស័ព្ទ​ខ្ញុំ កាមេរ៉ា​ខ្ញុំ​កំពុង​ថត គាត់​រត់​មក​ចាប់ ខ្ញុំ​រុញ​ចេញ​បាន​វិញ»

មិន​ឃើញ​មាន​តម្រួត​ព្រំដែន​ខ្មែរ​ឈរ​ជើង​នៅ​តំបន់​ជីក​ស្រះ​នោះ ហើយ​ចូល​មក​អន្តរាគមន៍​ជម្លោះ​នោះ​ទេ ក៏ប៉ុន្តែ​មន្ត្រី​តម្រួត​ការពារ​ព្រំដែន​ខ្មែរ​នៅ​តំបន់​អះអាង​ថា តំបន់​មាន​ជម្លោះ​ស្ថិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣១ ដល់​បង្គោល​លេខ​៣៩ ដែល​ឋិត​ក្នុង​តំបន់​ប្រទាញប្រទង់​រវាង​ភាគី​ទាំង​ពីរ មិន​ទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។

ទាក់ទិន​ករណី​នេះ ស្នងការ​រង​ខេត្ត​រតនគិរី ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក ហេង រតនា មាន​ប្រសាសន៍​ថា តម្រួត​ព្រំដែន​ខ្មែរ​បាន​ដាក់​បទបញ្ជា​ដើរ​ល្បាត​នៅ​តំបន់​មាន​ជម្លោះ ក៏ប៉ុន្តែ​មិន​បាន​ឃើញ​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ និង​សហគមន៍​មាន​ជម្លោះ​ជាមួយ​តម្រួត​វៀតណាម នោះ​ទេ។ លោក​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​កំពុង​ដោះស្រាយ​បញ្ហា​ជីក​ស្រះ​នេះ​ហើយ៖ «អត់​មាន​ជីក​ត​ទៅ​ទៀត​ទេៗ ចប់​ត្រឹម​ហ្នឹង​ហើយ ប៉ុន្តែ​ចប់​ហើយ​កន្លែង​ហ្នឹង​គេ​យក​ដែរ រង់ចាំ​ទាល់​តែ​គណៈកម្មការ​បោះ​បង្គោល​ព្រំដែន​កន្លែង​ណា​បាន​ទៅ​រួច»

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី ចាត់​ទុក​ថា​ជា​ការ​ចន្លោះ​ប្រហោង​របស់​សមត្ថកិច្ច​ការពារ​ព្រំដែន ដែល​មិន​បាន​ឃ្លាំ​មើល​ដិតដល់​នៅ​តំបន់​កើត​ហេតុ ផ្ទុយ​ពី​ភាគី​វៀតណាម ដែល​បាន​ឈរ​ជើង​នៅ​តំបន់​នោះ៖ «តាម​យើង​ពិនិត្យ​មើល​ឃើញ​ស្រះ​ចំនួន​៤ ជីក​តាំង​ពី​ឆ្នាំ​មុន​សម្រាប់​ប្រើប្រាស់​ទឹក​ស្រោច​ដំណាំ​ម្រេច ហើយ​ស្រះ​បី​ទៀត​ទើប​ជីក​ថ្មី ប្រើ​ដោយ​គ្រឿងចក្រ​ធំៗ ហើយ​សមត្ថកិច្ច​ព្រំដែន​អត់​ដឹង នេះ​ជា​ការ​ធ្វេសប្រហែស​ធ្ងន់ធ្ងរ»

អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន មាន​ប្រសាសន៍​បញ្ជាក់​ថា គណៈ​ប្រតិភូ​ថ្នាក់​ខេត្ត និង​ថ្នាក់​ក្រសួង បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​មាន​ជម្លោះ​នោះ​ហើយ។ លោក​ថា អាជ្ញាធរ​ខ្មែរ​នឹង​ស្នើ​ឲ្យ​ភាគី​វៀតណាម លុប​ស្រះ​នោះ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

បបរសរ

ពី ទីក្រុងណាំយ៉ាង

តម្រួតព្រំដែនយួន គំរាមបាញ់សម្លាប់ក្រុមការងារបក្សប្រឆាំងពិនិត្យតំបន់ជីកស្រះ
ដូចគ្នាបេៈដាក់ និងបក្សប្រជាជនហ៊ុនសែន បាញ់សម្លាប់ ចាប់ដាក់គុក អ្នកប្រឆាំង

Jun 04, 2015 10:54 PM

អ្នក​អាន​អនាមិក

ត្រូវហើយ ឯងស្អី មកចង់សំញែងថាជាអ្នកវជ អ្នកស្នេហាជាតិអី អ្នក​ចេះអ្នដឹងគឹមានទៅហើយរាល់ថ្ងៃនេះនោះ អ្នកចេះមានដូចជា​លោក​ ហោណាំហុង មានវ៉ាគិមហុង គឺចេះទាំងផែនទីចេះទាំង​និយាយ​​យួនទៅទៀត​ និងមានលោផៃស៊ីផាន មានលោកែវរេម៊ី សុត​តែ​​កំពូលអ្នកចេះស្រុកខ្មែរហើយ និងបើអ្នកដឹងគ្មានអ្នកណាដឹងជាង​សម្តេចអគសេនាមហបតីតេជោហ៊ុនសែនទេ អារឿងទឹកដីនេះនោះ ដូចសម្តេចធ្លាប់មានបន្ទូលហើយថា ដរាបណាសម្តេចជាអ្នកដឹកនាំនិង​ការពារមិនអោយទឹកដីកម្ពុជាបាត់បង់មួយមីលីមែត្រឡើយ អាត្រូវ​ព្រោះ​បំណាច់តែគេយកៗធ្វើអី មួយម៉លីម៉ែត្រនោះ យកម៉ាកាឡូ ពីកាឡូទៅ ហើយចំណុចនេះសម្តេចអត់មានបន្ទូលទេ ប្រយ័ត្ន​ច្រ​លាំ​អញ្ចឹងយកល្អបើចង់ឃើញ ពិសេសយុវជនក្មេងៗ ចង់ដឹង​ថាបាត់ឬ​មិន​បាត់ បោះឆ្នោតជូនគាត់ពីរបីអាណ័ត្តតៀតទៅឃើញហើយបាទ។

Jun 04, 2015 10:51 PM

អ្នក​អាន​អនាមិក

សូមទោសលោក នេះជាពាក្យរបស់លោក និងខ្ញុំក៏ធ្លាប់បាន​ស្តាប់​បន្ទូល​អាតិតព្រះមហាក្សត្រដែរ ដែលព្រះអង្គលោក ហៅពួកយួន​ថា​អាក្រពើ(បន្ទូលនោះនៅមានមិនរលប់ទេបើលោកនិងមន្រ្តីបក្សប្រជាជនចង់ស្តាប់ ខញុំចែកជូនបានតែគិតថ្លៃបន្តិចហើយ) តែបើ​សម្រា​ប់​បក្សប្រជាជន និងជាពិសេសសម្តេចតេជោវិញ គឺពិតជាផ្ទុយ​មួយ​រយ​ភាគពាន់ គឺប្តូរពីអាក្រពើទៅជាអាទិទេពរបស់ពួកគេទៅវិញទេបាទ។

Jun 04, 2015 10:16 PM

អ្នក​អាន​អនាមិក

ពី USA

Our people will vote down the Viet Created CPP by 2017. CRNP will spread the message to all khmer Compatriots-Be Peaceful-Be Liberated.

Jun 04, 2015 10:51 AM

អ្នក​អាន​អនាមិក

សត្វក្រពើ វៀតណាម នរណា មិនស្គាល់ មានតែមនុស្ស ឆ្កួត បានមិនស្គាល់ !

Jun 04, 2015 08:34 AM

អ្នក​អាន​អនាមិក

You and I only can say for saying. Like Hor Nam Hong has said:"the dog is barking, the cart is rolling = the traitor doesn't give a damn about the country".

Jun 04, 2015 09:39 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល