លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅថ្ងៃទី១៣ កុម្ភៈ ថា ចាប់ពីថ្ងៃទី១ ខែមេសា តទៅ ពលរដ្ឋដែលតភ្ជាប់បណ្ដាញអគ្គិសនីជាតិ នឹងបង់ថ្លៃអគ្គិសនីចំនួន ៦១០រៀលក្នុង ១គីឡូវ៉ាត់ម៉ោងសម្រាប់ការប្រើប្រាស់ក្រោម ៥០គីឡូវ៉ាត់ម៉ោង។
ចំណែកអ្នកប្រើប្រាស់ក្រោម ១០គីឡូវ៉ាត់ម៉ោង គឺបង់ចំនួន ៤៨០រៀលក្នុង ១គីឡូវ៉ាត់ម៉ោង។
លោក ហ៊ុន សែន ឲ្យដឹងថា នៅកម្ពុជា អ្នកដែលប្រើប្រាស់អគ្គិសនីក្រោម ៥០គីឡូវ៉ាត់ម៉ោងក្នុង ១ខែ មានរហូតដល់ ៧០ភាគរយនៃពលរដ្ឋទាំងមូល ក្នុងនោះក៏មានគ្រូបង្រៀនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
