លោក អាត់ ធន់ ត្រូវ​បាន​តែងតាំង​ជា​សមាជិក​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ខាង​ការងារ

ដោយ ម៉ៅ សុធានី
2018-01-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
Photo: RFA

មេ​សហជីព​៤​នាក់​ទទួល​បាន​ការតែងតាំង​ជា​សមាជិក​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ ដើម្បី​ធានា​ការអនុវត្ត​សិទ្ធិ​ការងារ​បាន​ល្អ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍ថា នេះ​ជា​ឱកាស​មួយ​ដែល​លោក​បាន​ចូលរួម​នឹង​អាច​នាំ​យក​សំឡេង​កម្មករ តាមរយៈ​ការ​ផ្ដល់​យោបល់​ដល់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​លើ​អនុសញ្ញា​ផ្សេងៗ ដើម្បី​ឲ្យ​កម្មករ​ទទួល​បាន​ផលប្រយោជន៍​កាន់​តែ​ច្រើន​ថែមទៀត និង​ដើម្បី​ធានា​ការអនុវត្ត​សិទ្ធិ​ការងារ​បាន​ល្អ។ «»

កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៧ រដ្ឋាភិបាល​បានសម្រេច​បង្កើត និង​តែងតាំង​សមាសភាព​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន ក្នុង​នោះ​មាន​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជា​ប្រធាន។

ក្រៅ​ពី​នេះ ប្រធាន​សហជីព​ចំនួន​៣​នាក់​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល និង​ម្នាក់ទៀត​មាន​ពី​សហជីព​ឯករាជ្យ ទទួល​បាន​ការតែងតាំង​ជា​សមាជិក​គណៈកម្មការ​មាន​ជាអាទិ៍ លោក ជួន មុំថុល ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ លោក សោម អូន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា និង​អ្នកស្រី កេន ឆេងឡាង អនុប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​។​

គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ជា​ស្ថាប័ន​ត្រីភាគី​ត្រូវ​បាន​រដ្ឋាភិបាល​បង្កើត​ឡើង តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ។ គណៈកម្មការ​ជាតិ មាន​តួនាទី និង​ភារកិច្ច ពិនិត្យ និង​ផ្ដល់​យោបល់​ជូន​រដ្ឋាភិបាល​ទាក់ទង​ដល់​ការ​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ និង​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ ឬ​ការ​ដក​ខ្លួន​ចេញពី​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ ឬ​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​រួចហើយ​និង​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល