អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ណែនាំ​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​នឹង​គ្រាប់មីន នៅ​ពេល​ចូល​ព្រៃ ព្រោះ CMAC មិន​ទាន់​​ចូល​ដោះ​មីន​

0:00 / 0:00

សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​ណែនាំ​ពលរដ្ឋ​ដែល​តែងតែ​ចូល​ទៅ​រក​អនុផល​ព្រៃឈើ នៅ​ក្នុង​ព្រៃ​ជ្រៅ​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​គ្រាប់មីន ពីព្រោះពួកគេថាមន្ត្រី នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) នៅ​មិន​ទាន់​បាន​ចូល​ដោះ​គ្រាប់មីន​ក្នុង​ព្រៃជ្រៅ​នោះ​ទេ។ ការ​លើក​ឡើង​នេះ បន្ទាប់ពីមានពលរដ្ឋចំនួន៤នាក់ រស់នៅ​ភូមិស្រែអ៊ី សង្កាត់រមនា ក្រុងមនោរម្យ ខេត្តមណ្ឌលគិរី បាន​ចូល​ទៅ​រក​អនុផល​ព្រៃឈើ​ជ័រចុង ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា បាន​ស្លាប់​ដោយសារ​គ្រាប់​មីន​ផ្ទុះ និង ២នាក់​ផ្សេង​ទៀត​រង​របួស កាល​ពី​ថ្ងៃ​ទី២០ ខែមេសា។

មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់រមនា លោក អិន សាមេន ប្រាប់​វិទ្យុ​​​​​​​​​​​​​​អាស៊ី​សេរី​ថា នៅថ្ងៃទី២២ ខែមេសាថា ពលរដ្ឋ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាំង​នោះ​តែងតែ​ចូល​ទៅ​រក​អនុផល​ព្រៃឈើ​ក្នុង​ព្រៃ​ជ្រៅ​ជា​ប្រចាំ​ថ្ងៃ ហើយ​អាជ្ញាធរ​តែងតែប្រាប់ និង​ដាស់តឿន​ដល់​ពលរដ្ឋ​នៅ​តំបន់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ជា​ហូរ​ហែ​កន្លង​មក។ លោក​បន្ថែម​ថា នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​ខេត្តមណ្ឌលគិរី បច្ចុប្បន្ន​មន្ត្រី នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​ចុះ​ដោះ​គ្រាប់​មីន​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​សកម្មភាព​ទាំង​នោះ​ធ្វើ​ឡើង​នៅតែ​តាម​ដី​ស្រែ​ចម្ការ និង​ទី​វាល​សាធារណៈ​ដោយ​មិន​បាន​ចូល​ទៅ​ដោះ​មីន​នៅ​ក្នុង​ព្រៃ​ជ្រៅ​នោះ​ទេ។ លោក​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំង​នោះ​ឱ្យ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត។

លោក អិន សាមេន៖ «កម្លាំង​ខ្ញុំ​តែងតែ​ចុះ​ផ្សព្វផ្សាយ​រហូត​អំពី​គ្រាប់មីន អំពី​ល្បែង​ស៊ីសង ពាក់ព័ន្ធ​ច្បាប់​ចរាចរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រប់​ប្រភេទ​គោល​នយោបាយ​ភូមិ​ឃុំ​ខ្ញុំ​ចុះ​ផ្សព្វផ្សាយ​បន្តបន្ទាប់ តែ​មិន​ដឹង​យ៉ាង​ម៉េច​វា​​ជា​ការ​ភ្លាត់​ស្នៀត តែ​បើ​សិន​ជា​ឃើញ​គ្រាប់មីន​អ៊ីចឹង​កុំ​នាំ​គ្នា​លេង ឃើញ​ហើយ រាយ​ការណ៍​មក​ពួក​ខ្ញុំ​មក ដើម្បី​ឲ្យ​ពួក​ខ្ញុំ​រាយការណ៍​បន្ត​ទៅ(CMAC)និង​មន្ត្រី​ជំនាញ​ឲ្យ​គាត់​ចុះ​ទៅ​យក»។

របាយការណ៍​អាជ្ញាធរ​ឲ្យ​ដឹង​ថា ក្នុង​ពេល​ចូល​ព្រៃ កាល​ពី​ថ្ងៃ​ទី២០ មេសា ក្មេង​ប្រុស​មាន​អាយុ ១០ឆ្នាំ​ម្នាក់ បាន​បេ៤១ និង​បាន​លើក​យក​មក​បង្ហាញ​ជីតា រួច​របូត​ដៃ​ធ្លាក់​ដី​ទើប​ផ្ទុះ​បណ្ដាល​ឲ្យ​ជន​ជាតិ​ភាគ​តិច​ព្នង ដែល​ជា ឪពុក កូន និង​ចៅ ស្លាប់​ចំនួន ៤នាក់ រួម​មាន​ឈ្មោះ ជើម ក្លឹប ភេទប្រុស អាយុ៥៨ឆ្នាំ ឈ្មោះ ក្លេវ ដា ភេទប្រុស អាយុ៣៧ឆ្នាំ ឈ្មោះ ដា ហាត់ ភេទស្រី អាយុ ១៣ឆ្នាំ ឈ្មោះ ដា សា ភេទប្រុស អាយុ ១០ឆ្នាំ និងអ្នករងរបួស២នាក់ ឈ្មោះ តែក ខ្លូង ភេទស្រី​អាយុ ៣៦ឆ្នាំ និង​កូនស្រី​ឈ្មោះ ដា វាសនា អាយុ៦ឆ្នាំ។

របាយការណ៍​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំហាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មីន​កម្ពុជា (CMAC) ឱ្យ​ដឹង​ថា ពូ​បច្ចុប្បន្ន​គ្រាប់​មីន​នៅ​តែ​បង្ក​គ្រោះ​ថ្នាក់ បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្លះ​ស្លាប់ និង​ពលរដ្ឋ​ខ្លះ​ទៀត​ពិការ ប៉ុន្តែ ចំនួន​អ្នក​រង​គ្រោះ ដោយសារ​គ្រាប់មីន បាន​ថយ​ចុះ​បើ​ប្រៀបធៀប​ទៅ​នឹង ៣០ឆ្នាំមុន។

រដ្ឋាភិបាល​កម្ពុជា បាន​ប្ដេជ្ញា​ចិត្ត​បោសសំអាត​គ្រាប់​មីន​ប្រឆាំង​មនុស្ស និង​រថក្រោះ ដែល​មាន​ក្នុង​ទិន្នន័យ​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ២០២៥ ។ បន្ទាប់​ពី​បញ្ចប់​ការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បោស​សំអាត​មីន​ប្រឆាំង​មនុស្ស និង​រថក្រោះ ត្រឹម​ឆ្នាំ២០២៥ ហើយ​នោះ កម្ពុជា​នឹង​ប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន្ត​​​​​​​​​​​​​​​​​បោស​សំអាត​គ្រាប់​បែក​ចង្កោម និង​គ្រាប់​ដែល​ទម្លាក់​ពី​លើ​យន្តហោះ ដែល​បាន​ទម្លាក់​ក្នុង​សម័យ​សង្គ្រាម​វៀតណាម នៅ​ភូមិភាគ​ឦសាន និង​ភាគ​ខាង​កើត​នៃ​ប្រទេស​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។