រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ឲ្យ​ចរាចរ​ក្រដាស​ប្រាក់​១ម៉ឺន​រៀល​ថ្មី​ជា​ផ្លូវការ

ក្រដាស​ប្រាក់​១ម៉ឺន​រៀល​ថ្មី បាន​ប្រកាស​ឲ្យ​ចរាចរ​ផ្លូវការ​ហើយ បើ​យោង​តាម​អនុក្រឹត្យ​របស់​ប្រមុខ​រដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​៧ ឧសភា។

បន្ទាប់​ពី​ទទួល​បាន​អនុក្រឹត្យ​ពី​រដ្ឋាភិបាល ធនាគារ​ជាតិ​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ពី​លក្ខណៈ​សម្គាល់​របស់​ក្រដាស​ប្រាក់​នោះ​ផង​ដែរ ដើម្បី​បញ្ចៀស​ការ​ភាន់​ច្រឡំ​ដល់​សាធារណជន ពី​ប្រកាស​ប្រាក់​ថ្មី​នេះ។

ទំហំ​ក្រដាស​ប្រាក់​១ម៉ឺន​រៀល​នេះ​មាន​បណ្ដោយ​ប្រវែង ១៥៥​មីលីម៉ែត្រ ទទឹង​៧២​មីលីម៉ែត្រ និង​មាន​៣​ពណ៌​គឺ​ពណ៌​ទឹកសមុទ្រ ពណ៌​ទឹកក្រូច និង​ពណ៌​ត្នោត។

លក្ខណៈ​សម្គាល់​ពី​ខាង​មុខ គឺ​មាន​រួប​ព្រះ​ឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ ព្រះបាទ​បរមនាថ នរោត្ដម សីហមុនី ឯ​ផ្នែក​ខាង​ខ្នង​មាន​រំលេច​ដោយ​រូប​ប្រាសាទ​នាគព័ន្ធ ក្នុង​តំបន់​អង្គរ ខេត្ត​សៀមរាប​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។