ក្រសួង​មហាផ្ទៃ​ប្រកាស​តម្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​ជា​ថ្មី​ដល់​ពលរដ្ឋ

ដោយ យាង សុជាមេត្តា
2017.07.05
លិខិត​ឆ្លង​ដែន ៦១០ ២០-មិថុនា-២០១៤៖ លិខិត​ឆ្លង​ដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
Photo: RFA

ក្រសួង​មហាផ្ទៃ ប្រកាស​ជា​ថ្មី​នូវ​តម្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​សម្រាប់​ពលរដ្ឋ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​៤ កក្កដា បញ្ជាក់​ថា ថ្លៃ​សេវា​លិខិត​ឆ្លង​ដែន​ធម្មតា​រយៈពេល ២០​ថ្ងៃ​តម្លៃ​មួយ​ក្បាល ១០០​ដុល្លារ រយៈពេល ១០​ថ្ងៃ​តម្លៃ ១៥០​ដុល្លារ និង​រយៈពេល ១​ថ្ងៃ​តម្លៃ ២០០​ដុល្លារ។

ដោយឡែក​ចំពោះ​ពលករ​ទៅ​បំពេញ​ការងារ​ស្រប​ច្បាប់​នៅ​ក្រៅ​ប្រទេស​តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការ​ផ្តល់​លិខិត​ធ្វើ​ដំណើរ​ត្រូវ​ផ្តល់​ដោយ​ឥត​គិត​ថ្លៃ ដោយ​អាករ​ជា​បន្ទុក​របស់​រដ្ឋ។

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម អំពាវនាវ​ពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ​លិខិត​ឆ្លង​ដែន ទៅ​ទាក់ទង​នៅ​នាយកដ្ឋាន​លិខិត​ឆ្លង​ដែន​នៅ​ភូមិ​តាង៉ូវ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ឬ​តាម​ទូរស័ព្ទ​លេខ ០៦៩ ៩២៣ ៨៣៨។

ចំពោះ​ពលករ​បំពេញ​ការងារ​ស្រប​ច្បាប់​នៅ​ក្រៅ​ប្រទេស ដោយ​មាន​ការ​ទទួល​ស្គាល់ និង​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រៅ​ពី​ទាក់ទង​នាយកដ្ឋាន​លិខិត​ឆ្លង​ដែន​នៅ​ភ្នំពេញ ក៏​អាច​ទាក់ទង​ទៅ​សាខា​លិខិត​ឆ្លង​ដែន​នៅ​ខេត្ត​បាត់ដំបង ឋិត​នៅ​ភូមិ​រំចេក៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ឬ​តាម​ទូរស័ព្ទ​លេខ ០៧០ ៨៦៨ ៦៨៨ និង​សាខា​លិខិត​ឆ្លង​ដែន​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ដែល​ឋិត​នៅ​ភូមិ​គីឡូម៉ែត្រលេខ៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ឬ​តាម​ទូរស័ព្ទ​លេខ ០៦១ ២២១ ១៩៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។