ក្រុមហ៊ុនកាហេ្វ ស្តារប័ក (Starbucks) ដ៏ធំដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប្រកាសជាផ្លូវការនៅថ្ងៃទី២៧ ខែសីហា ថា ខ្លួននឹងបើកទីតាំងដំបូងក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១៥ នេះ ដោយជ្រើសយកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាទីតាំងទី១ ហើយមានគម្រោងបើកទីតាំងទី២ នៅក្នុងក្រុងភ្នំពេញ នៅដើមឆ្នាំ២០១៦ ដែលជាទីផ្សារទី១៦ របស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននេះ បញ្ជាក់ថា ក្រុមហ៊ុន Coffee Concepts (Cambodia) Limited នឹងទទួលបន្ទុកប្រតិបត្តិគម្រោងរបស់ខ្លួននៅកម្ពុជា ដែលជាទីផ្សារទី១៦ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីក្រុមហ៊ុននេះចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មក្នុងប្រទេសវៀតណាម កាលពីដើមឆ្នាំ២០១៣។
បច្ចុប្បន្នហាងកាហេ្វ ស្ដារប័ក ច្រើនជាង ២១.០០០កន្លែង កំពុងប្រតិបត្តិការនៅទូទាំងពិភពលោក ក្នុងនោះមាន ៥.២០០ទីតាំង កំពុងប្រតិបត្តិការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងផ្ដល់ការងារដល់ប្រជាជនជាង ៨ម៉ឺននាក់ក្នុងតំបន់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
