សាកសពកងសន្តិសុខរក្សាសន្តិភាពមួកខៀវកម្ពុជា ២រូបរបស់អង្គការសហប្រជាជាតិ ត្រូវបានបញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ម៉ោងប្រហែលជាង៧ ថ្ងៃទី២៥ ខែមិថុនា។
សាកសពទាំងពីររូបនោះ គឺលោកអនុសេនីយ៍ឯក មាគ សេរីវឌ្ឍនា និងលោកអនុសេនីយ៍ទោ នី ណុល។ លោកទាំងពីរបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី៩-១០ ខែមិថុនា កន្លងទៅ ដោយមានអាការៈថប់ដង្ហើម និងទាស់ចំណី ក្នុងអំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសសូម៉ាលី។
អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិសុខ បោសសម្អាតមីន និងកាកសំណល់សង្គ្រាមកម្ពុជា លោកឧត្តមសេនីយ៍ សែម សុវណ្ណនី ជាមួយក្រុមគ្រួសារសព ព្រះសង្ឃ និងកងកម្លាំង បានយកសាកសពទៅកាន់គេហដ្ឋានផ្ទាល់ខ្លួន ដើម្បីធ្វើបុណ្យតាមប្រពៃណី។ សពលោកអនុសេនីយ៍ឯក មាគ សេរីវឌ្ឍនា ដឹកយកទៅគេហដ្ឋានគ្រួសាររបស់លោកនៅភ្នំពេញ ឯសពលោកអនុសេនីយ៍ទោ នី ណុល ត្រូវដឹកយកទៅកាន់ខេត្តកំពង់ធំ ទាំងយប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។