ស្ថានទូតអាមេរិកនឹងប្រារព្ធពិធីអរគុណអ្នកគាំទ្រទំព័រហ្វេសប៊ុករបស់ខ្លួន
2014.07.03
ស្ថានទូតអាមេរិក នឹងប្រារព្ធពិធីមួយនៅថ្ងៃទី៩ កក្កដា ដើម្បីអរគុណអ្នកគាំទ្រទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួន នៅស្ថានទូតប្រចាំទីក្រុងភ្នំពេញ។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ថ្ងៃទី៣ កក្កដា ឲ្យដឹងថា អ្នកគាំទ្រទំព័រហ្វេសប៊ុក និងប្លុគើ (Bloggers) របស់ស្ថានទូត ឬអ្នកដែលបានចុច ឡៃក៍ (Like) លើទំព័រហ្វេសប៊ុក បានកើនពីចំនួន ១ សែនដល់ ២ សែន ក្នុងរយៈពេល៩ ខែ ចុងក្រោយនេះ។
សេចក្ដីប្រកាសព័ត៌មានដដែល ឲ្យដឹងថា ហ្វេសប៊ុករបស់ស្ថានទូតអាមេរិកមានសារសំខាន់ណាស់ ក្នុងការផ្ដល់ឱកាស ដល់ពលរដ្ឋខ្មែរ ទាក់ទងស្ថានទូតផ្ទាល់ ដូចជាផ្ដល់ព័ត៌មានបច្ចុប្បន្នភាព ព្រឹត្តិការ សួរជាសំនួរ ផ្ដល់ជាយោបល់ ទាក់ទងរឿងនានា ដែលមន្ត្រីស្ថានទូត ឬលោកឯកអគ្គរដ្ឋទូត ផ្សាយលើទំព័រហ្វេសប៊ុកនេះ។
ទោះយ៉ាងណា ពិធីនេះមិនបើកទូលាយជាសាធារណៈទេ។ តែអ្នកយកព័ត៌មាន អាចចូលទៅយកព័ត៌មានបាន ប្រសិនបានចុះឈ្មោះមុនថ្ងៃប្រារព្ធពិធីនេះ គឺមិនឲ្យលើសម៉ោង២ រសៀល ថ្ងៃច័ន្ទទី៧ កក្កដា៕