នាវា​ចម្បាំង​ជប៉ុន​គ្រោង​ចូល​ចត​ផែ​ព្រះសីហនុ​ដើម្បី​រំឭក​ខួប​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា

ដោយ មួង ណារ៉េត
2022.03.14
នាវា​ចម្បាំង​ជប៉ុន​គ្រោង​ចូល​ចត​ផែ​ព្រះសីហនុ​ដើម្បី​រំឭក​ខួប​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុនពីគ្រឿង នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូង ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ដល់១៧ ខែមីនា ឆ្នាំ២០២២។
រូប៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា

នាវាចម្បាំង​ជប៉ុន ២​គ្រឿង គ្រោង​នឹង​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ​ដើម្បី​រំ​ឮ​ក​ខួប​នៃ​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា​កាលពី​៣០​ឆ្នាំមុន។

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) រាយការណ៍​នៅ​ថ្ងៃទី​១៤ ខែមីនា ឱ្យដឹង​ថា នាវាចម្បាំង​ជប៉ុន​ទាំងពីរ​គ្រឿង​នេះ ប្រតិបត្តិ​ដោយ​កង​ស្វ័យការពារ​លម្ហ​សមុទ្រ​ជប៉ុន (JMSDF)​។ នាវា​ទាំងនេះ នឹង​មក​បំពេញ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែមីនា​។ ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ កង​ស្វ័យការពារ​លម្ហ​សមុទ្រ​ជប៉ុន​ក៏​គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ដែរ​។ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បញ្ជាក់​ប្រាប់​ប្រភព​ដដែល​ថា ការ​ចូល​ចត​របស់​នាវាចម្បាំង​ជប៉ុន​នា​ពេល​នេះ គឺជា​ឱកាស​មួយ​ដើម្បី​រំឮក​ដល់​ខួប​លើក​ទី​៣០​នៃ​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា។

ការ​គ្រោង​ទៅ​បំពេញ​ទស្សនកិច្ច​របស់​កង​ស្វ័យការពារ​លម្ហ​សមុទ្រ​ជប៉ុន​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ កើត​មានឡើង​ស្របពេល​ដែល​រឿងរ៉ាវ​នៃ​ការ​សង្ស័យ​របស់​អាមេរិក​ដែល​ថា កម្ពុជា​លួច​អនុញ្ញាត​ឱ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ផ្ដាច់មុខ នៅ​មិនទាន់​ជ្រះស្រឡះ​នៅឡើយ​។ កម្ពុជា​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ព័ត៌មាន​នេះ​។ សហរដ្ឋអាមេរិក​នៅតែ​ជំរុញ​ឱ្យ​ភាគី​កម្ពុជា​បង្ហាញ​តម្លាភាព​ជុំវិញ​បញ្ហា​នេះ និង​ធ្វើ​យ៉ាងណា​រក្សា​អព្យាក្រឹត្យ​ក្នុង​គោលនយោបាយ​ការបរទេស​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។