ប័ណ្ណសារព័ត៌មាន
2010-12-31
អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនកម្ពុជា បានបង្ក្រាប ចាប់ខ្លួនជនសង្ស័យចំនួន ៦នាក់ និងបានរឹបអូសបានវត្ថុតាងយ៉ាងច្រើននៅពេលថ្មីៗនេះ ប៉ុន្តែវិធានការដែលអាជ្ញាធរគ្រឿងញៀនហៅថា វិធានការសម្ងាត់នោះនៅតែបន្ត ដើម្បីជីកឫសគល់នៃបណ្ដាញនេះតទៅទៀត។
2010-12-31
ប្រជាពលរដ្ឋក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន ៣នាក់ បានចោទប្រកាន់បុគ្គលិកក្រុមហ៊ុនភាពីម៉ិចថា បានចាប់ចង និងធ្វើការវាយដំលើរាងកាយពួកគាត់យ៉ាងដំណំ ដោយចោទប្រកាន់ថា ប្រជាពលរដ្ឋទាំង ៣រូបនេះ បានបំពានលើកម្មសិទ្ធិរបស់ក្រុមហ៊ុន។
2010-12-30
ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយ នៅស្រុកស្នួល ខេត្តក្រចេះ ត្រូវបានប្រជាពលរដ្ឋចោទថា បានបោះបង្គោលវាតទីប៉ះលើដីប្រជាពលរដ្ឋដោយមិនប្រាប់ជាមុន។
2010-12-29
ប្រភពពីរដ្ឋសភាបានឲ្យដឹងថា គណៈប្រតិភូមួយក្រុមនៃសភាប្រទេសវៀតណាម បានបញ្ចប់ទស្សនកិច្ចជាផ្លូវការរបស់ខ្លួនហើយ នៅថ្ងៃពុធ ទី២៩ ធ្នូ ក្រោយពីដំណើរទស្សនកិច្ចមកកាន់កម្ពុជា កាលពីថ្ងៃទី២៦ កន្លងទៅ។
2010-12-28
អង្គការក្រៅរដ្ឋាភិបាលមួយបានរៀបចំសមាគមសម្រាប់ការពារអ្នកចំណាកស្រុក ដើម្បីជៀសវាងពីបញ្ហាទាំងឡាយដែលកើតមានមកលើកម្មករ។
2010-12-28
មន្ត្រីនាំពាក្យគណបក្សនរោត្តមរណឫទ្ធិ បានថ្លែងឲ្យដឹងនៅថ្ងៃទី២៨ ធ្នូ ថាក្រសួងមហាផ្ទៃបានយល់ព្រម និងទទួលស្គាល់គណបក្សនរោត្តមរណឫទ្ធិទៅតាមការស្នើសុំផ្លាស់ប្ដូរឈ្មោះហើយ។
2010-12-25
សេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិ ចេញផ្សាយថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១០ បានឲ្យដឹងថា អនុប្រធានសភាវៀតណាម លោក ង្វៀន ឌឹក គៀន (Nguyen Duc Kien) នឹងមកទស្សនកិច្ចប្រទេសកម្ពុជានៅថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែធ្នូនេះ។
2010-12-23
លោក លី ខុន អាយុ៣៤ឆ្នាំ កសិករនៅភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានប្ដឹងចោទប្រកាន់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះថាបានបង្ករបួសស្នាមលើខ្លួន កាលពីថ្ងៃទី១៥ ធ្នូ នៅភូមិព្រែកជីក ក្នុងពិធីមង្គលការមួយ។
2010-12-22
ប្រជាពលរដ្ឋនៅភូមិត្រពាំងវែង ឃុំច្រនៀង ស្រុកបារាយណ៍ ខែត្រកំពង់ធំ នៅថ្ងៃទី២២ ធ្នូ បានសម្ដែងនូវក្ដីកង្វល់ខ្លាចមានអំពើឆក់ប្លន់កើតមាននៅក្នុង ស្រុកភូមិរបស់ពួកគាត់កាន់តែច្រើន ដោយសារតែមានការបើកបនល្បែងស៊ីសង ដូចជាជល់មាន់ បៀរ និងអាប៉ោង ហើយគ្មានការបង្ក្រាបពីប៉ូលិស។
2010-12-22
ក្រសួងយុត្តិធម៌បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសនៃការសម្រុះសម្រួល និងដំណើរការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំនួនពីរថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែធ្នូ នៅឯវិទ្យាស្ថានជាតិអប់រំ ដែលមានមន្ត្រីមណ្ឌលសេវាកម្មយុត្តិធម៌ ក្រុង ខណ្ឌ ចំនួន ១០ មកចូលរួមនៅក្នុងគម្រោងសិទ្ធិទទួលបានយុត្តិធម៌។
2010-12-21
គម្រោងវេទិកាសាធារណៈស្ដីពីសិទ្ធិមនុស្ស និងការអភិវឌ្ឍ ពាក់ព័ន្ធនឹងការរំលោភដីធ្លី រៀបចំដោយអង្គការសិទ្ធិមនុស្សកម្ពុជា នៅខេត្តកំពត អាចត្រូវផ្អាក ព្រោះអាជ្ញាធរមូលដ្ឋានមិនសហការផ្ដល់កន្លែងឲ្យបើកវេទិកា បន្ទាប់ពីវេទិកាសាធារណៈចំនួន២ ដែលនិយាយពីសិទ្ធិអ្នកបោះឆ្នោត និងការអភិវឌ្ឍ មិនអាចដំណើរការធ្វើវេទិកាបានកាលពីពេលថ្មីៗនេះដែរនៅខេត្តកំពត។
2010-12-21
មន្ត្រីស្ថានទូតថៃប្រចាំកម្ពុជា បានថ្លែងឲ្យដឹងថា គេសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចដោះលែងប្រជាពលរដ្ឋថៃ ៣នាក់ ដែលតុលាការខេត្តសៀមរាប បានកាត់ទោសឲ្យជាប់ពន្ធនាគារ ១៨ខែពីបទឆ្លងចូលមកក្នុងទឹកដីខ្មែរ និងប្រើប្រាស់អាវុធគ្មានការអនុញ្ញាត ឲ្យបានវិលត្រឡប់ទៅជួបជុំគ្រួសារនៅឯប្រទេសថៃវិញនោះ។
2010-12-21
រោងចក្រកាត់ដេរមួយឈ្មោះ PCCS Garment Limited មានបំណងបិទ។ កម្មករកាត់ដេរមួយចំនួនបានសុខចិត្តទទួលយកប្រាក់បំណាច់ការងារ ហើយក៏មានកម្មករមិនព្រម។
2010-12-21
ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ២២នាក់ បានដាក់បណ្ដឹងទៅតុលាការខេត្តពោធិ៍សាត់ និងទៅអង្គភាពប្រឆាំងអំពើពុករលួយ ប្ដឹងចោទអតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុធ ពីបទប្រព្រឹត្តអំពើពុករលួយ និងចាប់ពួកគាត់ដាក់ពន្ធនាគារដោយអយុត្តិធម៌។
2010-12-20
មន្ត្រីពន្ធនាគារខេត្តសៀមរាប បានឲ្យដឹងថា គេបានដោះលែងបុរសជនជាតិថៃ ៣នាក់ចេញពីពន្ធនាគារ កាលពីព្រឹកថ្ងៃច័ន្ទ ទី២០ ខែធ្នូនេះ បន្ទាប់ពីគេបានទទួលសារលិខិតព្រះមហាក្សត្រខ្មែរ ដែលសព្វព្រះរាជហឫទ័យលើកលែងទោសអ្នកទាំង៣នាក់នោះ។