អា.អេហ្វ.ប៉េ. បានស្រង់សម្តីអ្នកនាំពាក្យរបស់លោកស្រីប្រធានាធិបតីហ្វ៊ីលិពីនថា រដ្ឋាភិបាលប្រទេសអាស៊ានខ្លះបានស្នើឲ្យលើកថ្ងៃប្រជុំកំពូលសមាគមអាស៊ានទៅធ្វើពេលក្រោយ ហើយខាងរដ្ឋាភិបាលថៃក៏បានយល់ស្របដែរ ដោយបានឲ្យដឹងថា ខ្លួនអាចនឹងពន្យារពេលប្រជុំទៅខែមីនាវិញដោយសារក្រុមបាតុករបានកាន់កាប់ព្រលានយន្តហោះធំៗទាំងពីរនៅក្នុងនិងក្បែរក្រុងបាងកក។
គណៈរដ្ឋមន្ត្រីថៃ បានឲ្យដឹងថា គេនឹងសម្រេចថា នឹងធ្វើកិច្ចប្រជុំកំពូលអាស៊ាននេះ ឬមិនធ្វើ នៅថ្ងៃអង្គារ៕
