ថាក់ស៊ីន​សន្យា​ផ្ដល់​ថវិកា​សម្រាប់​កសិដ្ឋាន​គំរូ​២​នៅ​កម្ពុជា

សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បាន​សន្យា​ផ្តល់​ថវិកា​សម្រាប់​កសិដ្ឋាន​គំរូ​ចំនួន ២ នៅ​កម្ពុជា។
ដោយ ឃឹម សារ៉ង
2009.12.16

ក្នុង​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន អាអេហ្វប៉េ (AFP) គឺ​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ជា​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ជាន់​ខ្ពស់​នៃ​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា លោក ថាក់ស៊ីន សន្យា​ផ្តល់​ថវិកា​នោះ​សម្រាប់​ការ​បង្ហាញ​បច្ចេកទេស​នៃ​កសិដ្ឋាន​លក្ខណៈ​គ្រួសារ​ចំនួន ២ នៅ​កម្ពុជា។

ព័ត៌មាន​បន្ត​ថា ក្នុង​កិច្ច​ប្រជុំ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នោះ​មិន​មាន​ការ​អនុញ្ញាត​ឲ្យ​បណ្តាញ​ព័ត៌មាន​ជា​ភាសា​បរទេស​ចូល​យក​ព័ត៌មាន​ទេ។ ចំណែក​អ្នក​កាសែត​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា លោក ថាក់ស៊ីន ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ថ្នាក់​ខ្ពស់​និង​ថ្នាក់​អនុ​រដ្ឋមន្ត្រី​ប្រមាណ ២០​នាក់ ទៅ ៣០​នាក់ នៅ​ភ្នំពេញ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែល​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​ថៃ​នោះ បាន​មក​ដល់​ស្រុក​ខ្មែរ​ជា​លើក​ទី​២ កាល​ពី​ថ្ងៃ​អាទិត្យ។ ការ​ចូល​លើក​ទី​១ របស់​លោក គឺ​កាល​ពី​ដើម​ខែ​វិច្ឆិកា​កន្លង​មក​នោះ បន្ទាប់​ពី​លោក​បាន​ត្រូវ​តែងតាំង​ជា​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ខ្មែរ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Dec 15, 2009 01:21 PM

Welcome and grateful your kindness. Hope this is the good role model to new Khmer millionaires.

Anonymous
Dec 18, 2009 09:36 PM

support Thaksin will not benifit Khmers at all but cause more hatred from Thais on Khmers working in Thailand .
Trick of Thais Khmer never ever trust them at any level

Anonymous
Dec 16, 2009 09:12 PM

Happy to hear that.