ស.រ.អា.​គ្រោង​ផ្ដល់​ជំនួយ​យោធា​ដល់​ប្រទេស​កម្ពុជា

សហរដ្ឋ​អាមេរិក (ស.រ.អា.) គ្រោង​ផ្តល់​ជំនួយ​យោធា​គិត​ជា​ប្រាក់​ចំនួន​៦៣៥.០០០​ដុល្លារ​ដល់​កម្ពុជា តែ​មិន​មែន​សម្រាប់​ដើម្បី​ប្រើប្រាស់​ផ្នែក​អាវុធ​ទេ។

ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua រាយការណ៍​កាលពី​ថ្ងៃ​ទី​១៣ មករា​កន្លង​មក​ថា ថវិកា​ចំនួន​៥៧៥.០០០​ដុល្លារ​គឺ​សម្រាប់​ទិញ​រថយន្ត ឧបករណ៍​ការពារ​ខ្លួន និង​គ្រឿង​ប្រដាប់​ពេទ្យ ប្រើប្រាស់​ក្នុង​ការទប់ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ការប្រឆាំង​គ្រឿង​ញៀន និង​កម្មវិធី​ដោះ​គ្រាប់​មីន និង​ចំនួន​៦០.០០០​ដុល្លារ​សម្រាប់​ការបង្ហាត់​ទាហាន​ភាសា​អង់គ្លេស៕