សេចក្ដីជូនដំណឹង!

ប្រិយមិត្ត លោក អ្នកនាង អ្នកស្ដាប់វិទ្យុអាស៊ីសេរី ជាទីមេត្រី៖

ដោយសារតែមានការប្រែប្រួលគោលនយោបាយនៅសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី មិនអាចបន្តបេសកកម្មរបស់ខ្លួនបានទៀតឡើយ។

យើងខ្ញុំសូមអរគុណប្រជាពលរដ្ឋខ្មែរ ដែលបានផ្តល់កិត្តិយសដល់យើង ក្នុងការពាំនាំព័ត៌មានពិត ជូនលោក អ្នកនាងជិត ៣០ ឆ្នាំកន្លងមក។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បុគ្គលិក និងអតីតបុគ្គលិកទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាង ក្នុងការនាំព័ត៌មានពិតជូនប្រជាពលរដ្ឋខ្មែរ ដើម្បីជាប្រយោជន៍ដល់ប្រទេសកម្ពុជា។

យើងក៏សូមថ្លែងអំណរគុណដល់មិត្តរួមការងារ និងថ្នាក់ដឹកនាំគ្រប់គ្រង ក្នុងការគាំទ្រ មិត្តភាព និងការលើកទឹកចិត្ត ក្នុងបេសកកម្មនាំសំឡេងឱ្យអ្នកគ្មានសំឡេងនៅកម្ពុជា។

យើងសូមជម្រាបលា មួយគ្រាសិន។ យើងនឹងបន្តស្វែងរកវិធីសាស្ត្រថ្មី ដើម្បីបន្តបេសកកម្មរបស់យើង ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាចុងបញ្ចប់នេះ យើងខ្ញុំសូមជូនពរដល់លោកអ្នកនាងឱ្យជួបតែសេចក្ដីសុខចម្រើន និងមានសុខភាពល្អជានិច្ចកាល កុំបីឃ្លៀងឃ្លាតឡើយ៕