នៅថ្ងៃទី២៥ ខែសីហា ប្រធានរដ្ឋសភាអ្នកស្រី ឃួន សុដារី បានដឹកនាំសម័យប្រជុំលើកទី៤ នីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័តសេចក្ដីព្រាងច្បាប់ចំនួនពីរ ក្នុងនោះមានសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ ដែលមានចំនួន២មាត្រា។
រដ្ឋសភាបានលើកឡើងថា ការអនុម័តច្បាប់ដើម្បីអនុញ្ញាតឱ្យមានការដកសញ្ជាតិនេះ បានធ្វើឡើងស្របពេលប្រទេសកំពុងប្រឈមនឹងការឈ្លានពានពីរដ្ឋបរទេស បែរជាមានប្រជាពលរដ្ឋខ្មែរមួយចំនួនតូច ជាពិសេសអ្នករស់នៅក្រៅប្រទេស បានធ្វើសកម្មភាពក្បត់ជាតិដោយគប់គិតជាមួយបរទេស ធ្វើឱ្យប៉ះពាល់សន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ និងឧត្តមប្រយោជន៍ជាតិ។
ការអនុម័តច្បាប់នេះ បានធ្វើឡើងក្រោយពីព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី កាលពីពាក់កណ្ដាល ខែកក្កដា បានឡាយព្រះហស្ដលេខាលើព្រះរាជក្រម ឱ្យប្រើមាត្រា៣៣ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលត្រូវបានធ្វើវិសោធនកម្មតាមបញ្ជារបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ដើម្បីឱ្យរដ្ឋាភិបាលមានសិទ្ធិកំណត់ក្នុងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ និងការដកសញ្ជាតិខ្មែរ។
សូមរង់ចាំអានព័ត៌មានពិស្ដារ!