ការ​ធ្វើ​បញ្ជីជាតិ ឬ​សំបុត្រ​កំណើត

បញ្ជី​ជាតិ ឬ​បញ្ជី​បញ្ជាក់​អំពី​កំណើត​របស់​មនុស្ស​ម្នាក់ៗ ហៅ​ថា សំបុត្រ​កំណើត។

0:00 / 0:00

សំបុត្រ​កំណើត​មាន​សារសំខាន់​សម្រាប់​សម្គាល់​បុគ្គល​នីមួយៗ ដូច​ជា​ថា ជា​ជន​ជាតិ​អ្វី សាសន៍​អ្វី កើត​ថ្ងៃ​ណា ខែ​ណា ឆ្នាំ​ណា នៅ​ភូមិ ឃុំ ឬ សង្កាត់ ស្រុក ខេត្ត ណា ហើយ​មាន​ពូជ​វង្ស​ត្រកូល​អ្វី ជា​កូន​ចៅ​នរណា មាន​ឈ្មោះ​អ្វី និង​មាន​សារសំខាន់​ប្រើ​សម្រាប់​ឲ្យ​ឪពុក​ម្ដាយ​ចុះ​ឈ្មោះ​កូន​ចៅ​ចូល​រៀន ឬ សម្រាប់​បង្ហាញ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពេល​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​សម្រាប់​បញ្ជាក់​សុំ​លិខិត​ស្នាម​ដទៃ​ទៀត។

លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​ពិនិត្យ​មើល​ការ​ធ្វើ​បញ្ជី​ជាតិ ឬ​សំបុត្រ​កំណើត​នៅ​សង្កាត់​មួយ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ឃុំ​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ៖