តើការសេពគប់មិត្តអាចមានឥទ្ធិពលលើការសិក្សារបស់កូនដែរឬទេ?
នៅក្នុងសៀវភៅ "ស្រីហិតោបទេស" ត្រង់ទំព័រទី៤០ ព្រះភិក្ខុ ប៉ាង ខាត់ បានសរសេរថា ក្នុងលោកនេះ "មិនមាននរណាមានបុណ្យវាសនាជាងអ្នកដែលបានជួបប្រទះ ជួបសន្ទនារីករាយជាមួយនឹងមិត្ត អ្នកដែលស្ថិតរូមមួយអន្លើដោយមិត្ត និងអ្នកដែលប្រាស្រ័យប្រាប់សុខទុក្ខទៅវិញទៅមកមួយអន្លើដោយមិត្ត"។
សូមអញ្ជើញស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី សារី រ័ត្ន អំពីការសេពគប់មិត្តមកជម្រាបជូន ថាតើមិត្តភាពអាចមានឥទ្ធិពលលើការសិក្សារបស់កូនប្រុសស្រីរបស់លោកអ្នកយ៉ាងណា? តាមរយៈទស្សនៈអ្នកជំនាញផ្នែកព្រះពុទ្ធសាសនា និងទស្សនៈរបស់លោកអ្នកជាមាតាបិតាដោយចុចលើពាក្យ «ស្ដាប់សំឡេង» នៅក្នុងប្រអប់ខាងស្ដាំដៃផ្នែកខាងលើ៕