នៅក្នុងឯកសារខ្លះបានឱ្យដឹងថា បន្ទាប់ពីអង្គចូវបានឡើងជាអគ្គមហេសីមក វៀតណាមបានបញ្ជូនមន្រ្តីទូតមកសុំស្តេច ជ័យជេដ្ឋាទី២ ដើម្បីអនុញ្ញាតឱ្យពួកវៀតណាម ចូលមករស់នៅត្រង់តំបន់ព្រៃគរ និងកំពង់ក្របី ព្រមទាំងសុំសិទ្ធិយកពន្ធគយនៅតំបន់ទាំងនោះទៀតផង។
នៅដំណាក់កាលបន្ទាប់មកទៀតក៏មានមហាក្សត្រខ្មែរមួយចំនួន បានទាមទារយកតំបន់ទាំងនោះមកវិញដែរតែយកមិនបាន។
នាទីប្រវត្តិសាស្ត្រខ្មែរក្នុងឱកាសនេះ លោក ឱម ឧត្តម សូមជម្រាបជូនជាបន្តទៀតអំពីសម័យកាលឧដុង្គ ៖