អ្នក​ប្រវត្តិសាស្រ្ត​សំណូម​ពរ​ឲ្យ​មាន​ការ​ពិចារណា​លើ​ពាក្យ​ថា”ខ្មែរ”

អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​បាន​សាកល្បង​ឲ្យ​និយម​ន័យ​ពាក្យ​"ខ្មែរ"​ទៅ​តាម​ការ​សរសេរ​របស់​អក្សរ​បរទេស។ កន្លង​មក​ក៏​មាន​អ្នក​សិក្សា​មួយចំនួន​បក​សា្រយ​អំពី​ពាក្យ​ថា​"ខ្មែរ"​នេះ​ដែរ។

អ្នក​ស្រាវជ្រាវ​បារាំង​លោក G. Coedes ពន្យល់​ថា "ខ្មែរ" មក​ពី​ថា "កម្ពុ" រួម​ផ្សំ​នឹង "មេរា" ទើប​កើត​បាន​ជា​ខ្មែរ។ ទស្សនៈ​ខ្លះ​ទៀត​យល់​ថា "ខ្មែរ" ក្លាយ​មក​ពី​ពាក្យ​ថា "កម" ឬ "ខម" ទៅ​វិញ។

នៅ​មាន​ទស្សនៈ​ជា​ច្រើន​ទៀត​ដែល​យល់​ផ្សេងៗ​គ្នា​អំពី​ខ្មែរ នៅ​ក្នុង​នោះ​មាន​តែ​ទស្សនៈ​របស់​សាស្រ្តាចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត​ប៉ុណ្ណោះ​ដែល​ប្លែក​ពី​គេ។

លោក ឱម ឧត្តម ដែល​បាន​ស្រាវជ្រាវ​និង​ជួប​សម្ភាស​ជាមួយ​អ្នក​ស្រាវជ្រាវ​ទាំង​នោះ​មាន​សេចក្តី​រាយ​ការណ៍​អំពី​បញ្ហា​នេះ ៖