ចម្លើយ​សារភាព​របស់ ហ៊ូ នឹម ដែល​បន្សល់​ទុក​ក្នុង​គុក​ទួលស្លែង (ភាគ១០៤)

នៅ​ក្នុង​សម័យ​កាល​សង្គម​រាស្រ្ត​និយម​នា​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ និង​ដើម​ឆ្នាំ​១៩៦០ លោក ហ៊ូ នឹម ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ធ្លាប់​ស្គាល់​ថា​ជា​អ្នក​នយោបាយ​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​ក្នុង​តួនាទី​របស់​លោក​ជា​តំណាង​រាស្ត្រ។
ដោយ ឡេង ម៉ាលី
2008-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

នៅ​ឆ្នាំ​១៩៦៧ ឈ្មោះ​របស់​លោក ហ៊ូ នឹម បាន​បាត់​មុខ​ពី​សង្គម​ចំហ​របស់​កម្ពុជា​ដោយសារ​លោក​បាន​គេច​ទៅ​ធ្វើ​សកម្មភាព​តស៊ូ​នយោបាយ​សម្ងាត់​ជាមួយ​ពួក​ខ្មែរ​ក្រហម​នៅ​ក្នុង​ព្រៃ​ក្នុង​នាម​ជា​កម្មាភិបាល​ជាន់ខ្ពស់​មួយ​រូប។ ក្រោយ​ថ្ងៃ​ជ័យជម្នះ ១៧ មេសា ឆ្នាំ​១៩៧៥ របស់​ខ្មែរ​ក្រហម លោក ហ៊ូ នឹម បាន​លេច​មុខ​ជា​ថ្មី​ក្នុង​តួនាទី​ជា​រដ្ឋមន្រ្តី​ក្រសួង​ឃោសនាការ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ចាប់​ពី​ឆ្នាំ​១៩៧៧ លោក ហ៊ូ នឹម បាន​បាត់​មុខ​ម្តង​ទៀត​រហូត​មក​ដល់​សព្វថ្ងៃ​ដោយ​បន្សល់​ទុក​នៅ​តែ​ចម្លើយ​សារភាព​រាប់​សិប​ទំព័រ​ប៉ុណ្ណោះ​នៅ​ក្នុង​មន្ទីរ​សន្តិសុខ​ស-២១ ឬ​គុក​ទួលស្លែង។

នៅ​ក្នុង​នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាលមរណៈ នា​ពេល​នេះ លោក ឡេង ម៉ាលី សូម​ជូន​សេចក្តី​រាយការណ៍​អំពី​រឿង​នេះ ៖

ក្រោម​របប​គ្រប់គ្រង​ខ្មែរ​ក្រហម​ចម្លើយ​សារភាព​ដោយ​អ្នក​ទោស​ក្រោយ​ពី​រង​ទារុណកម្ម​ជា​ឯកសារ​សរសេរ​ដៃ​រាប់​ម៉ឺន​ទំព័រ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង នា​ទីក្រុង​ភ្នំពេញ​ក្រោយ​ពី​កងទ័ព​យៀកណាម​ផ្តួល​រំលំ​នៅ​ខែ​មករា ឆ្នាំ​១៩៧៩។

មនុស្ស​ប្រមាណ​១៦០០០​ត្រូវ​បាន​នាំ​ទៅ​សួរ​ចម្លើយ​នៅ​ទី​នោះ​មុន​នឹង​យក​ទៅ​ប្រហារ​ជីវិត​នៅ​ឯ​បឹង​ជើងឯក ជាយ​ក្រុង​ភ្នំពេញ។ តើ​ជន​រងគ្រោះ​ទាំងអស់​នោះ​ជា​នរណា?

លោក ហ៊ូ នីម អតីត​អ្នក​តំណាង​រាស្រ្ត​នៃ​របប​សង្គម​រាស្រ្ត​និយម​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ឃោសនាការ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរ​ក្រហម​ខ្លួន​ឯង​ជា​អ្នក​ទោស​ម្នាក់​ក្នុង​ចំណោម​នោះ។

ក្នុង​នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​នា​ពេល​នេះ លោក ឡេង ម៉ាលី សូម​ជូន​សេចក្តី​រាយការណ៍​ភាគ​បន្ត​ទាក់ទិន​នឹង​ចម្លើយ​សារភាព​របស់​លោក ហ៊ូ នីម ដែល​បន្សល់​ទុក​ក្នុង​គុក​ទួលស្លែង។

មន្ទីរ​ស-២១​ឬ​គុក​ទួលស្លែង​ដែល​ជា​កន្លែង​ធ្វើ​ទារុណកម្ម​មនុស្ស​របស់​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​ក្រោយ​ពី​របប​នេះ​បាន​ត្រូវ​ផ្តួល​រំលំ​ដោយ​កងទ័ព​វៀតណាម​នៅ​ខែ​មករា ឆ្នាំ​១៩៧៩។

យោង​តាម​ឯកសារ​និង​រូបថត​ដែល​តម្កល់​ទុក​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ព្រម​ទាំង​ឆ្អឹង​មនុស្ស​និង​សាក្សី​រស់​បាន​ឲ្យ​ដឹង​ថា មាន​ជន​រងគ្រោះ​ប្រមាណ​១៦០០០​នាក់​ត្រូវ​រង​ទារុណកម្ម​សួរ​យក​ចម្លើយ​នៅ​ទី​នោះ​មុន​នឹង​យក​ទៅ​ប្រហារ​ជីវិត​នៅ​ឯ​បឹង​ជើងឯក​ជាយ​ក្រុង​ភ្នំពេញ។

លោក ហ៊ូ នឹម អតីត​អ្នក​តំណាង​រាស្ត្រ​នៃ​របប​សង្គម​រាស្ត្រ​និយម​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ឃោសនាការ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម​ខ្លួន​ឯង​ក៏​ជា​អ្នក​ទោស​ម្នាក់​ដែរ​ក្នុង​ចំណោម​អ្នក​ទោស​ទាំង​នោះ។

នៅ​ក្នុង​នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​នា​ពេល​នេះ លោក ឡេង ម៉ាលី សូម​ជូន​សេចក្តី​រាយការណ៍​ថ្មី​មួយ​ស្តីពី​ចម្លើយ​សារភាព​ទម្លាក់​ទោស​កំហុស​លើ​ខ្លួនឯង​របស់ ហ៊ូ នឹម ក្រោយ​ពី​គាត់​រង​ទារុណកម្ម​បំបាក់​ស្មារតី​យ៉ាង​ធ្ងន់ធ្ងរ ៖

នៅ​ក្នុង​នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​នា​ពេល​នេះ លោក ឡេង ម៉ាលី និង​ដោយ​មាន​ជំនួយ​ពី​លោក អន សុភារៈ ផង​នោះ រាយកាណ៍​ជូន​អំពី​ទារុណកម្ម​ដែល ហ៊ូ នឹម ទទួល​រង មាន​សេចក្តី​ដូច​ត​ទៅ ៖

យោង​តាម​ភស្តុតាង​ជា​ឯកសារ​ដែល​បាន​បន្សល់​ទុក លោក ហ៊ូ នឹម ត្រូវ​បាន​រង​ការធ្វើ​ទារុណកម្ម​បំបាក់​ស្មារតី​មុន​នឹង​ឆ្លើយ​សារភាព​ទម្លាក់​ទោស​មក​លើ​ខ្លួនឯង ។

សូម​អញ្ជើញ​ស្ដាប់​សេចក្តី​រាយការណ៍​ភាគ​បន្ត​ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

អ្នក​ទោស​គុក​ទួលស្លែង ហ៊ូ នឹម ក្រោយ​ពី​រង​ទារុណកម្ម​បាន​សរសេរ​អំពី​សកម្មភាព​នយោបាយ​របស់​ខ្លួន​ពី​អតីតកាល​និង​បាន​សារភាព​ទម្លាក់​ទោស​មក​លើ​ខ្លួនឯង​ជា​ច្រើន​ចំណុច​ទៀត​ផង។

ឯកសារ​ដែល​បាន​បន្សល់​ទុក​បញ្ជាក់​ថា នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ដោយ​មាន​និន្នាការ​ឆ្វេង​និយម លោក ហ៊ូ នឹម ត្រូវ​បាន​វៀតណាម​ខាង​ជើង​និង​មេ​ដឹកនាំ​ប្រទេស​ចិន​ប្រជាមានិត​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច។

សូម​អញ្ជើញ​ស្ដាប់​សេចក្តី​រាយការណ៍​ភាគ​បន្ត​ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

ឯកសារ​ចម្លើយ​សារភាព​របស់​លោក ហ៊ូ នឹម មាន​រាប់​សិប​ទំព័រ​ដែល​គេ​ជឿ​ថា ធ្វើ​ឡើង​បន្ទាប់ពី​រង​ទារុណកម្ម។

នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​សូម​លើក​យក​កំណត់ហេតុ​របស់​អតីត​បញ្ញវ័ន្ត​ខ្មែរ​រូប​នេះ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ឆ្នាំ​១៩៦៦ ដែល​លោក​ហៅ​ថា​ជា​ការបោះ​ឆ្នោត​តាម​បែប​ប្រដាល់​សេរី​មក​ជម្រាប​ជូន។ តើ​ការបោះឆ្នោត​នា​ឆ្នាំ​នោះ​មាន​សភាពការណ៍​យ៉ាង​ណា​ខ្លៈ?

សូម​អញ្ជើញ​ស្ដាប់​សេចក្តី​រាយការណ៍​ភាគ​បន្ត​ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

ឯកសារ​ចម្លើយ​សារភាព​រាប់​សិប​ទំព័រ​ដែល​ធ្វើ​ឡើង​បន្ទាប់ពី​រង​ទារុណកម្ម​របស់​លោក ហ៊ូ នីម អតីត​រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​បាន​បន្សល់​ទុក​នៅ​ក្នុង​គុក​ទួលស្លែង​ក្រោយ​ឆ្នាំ​១៩៧៩​នោះ ក៏​បាន​រៀបរាប់​រំឭក​អំពី​សកម្មភាព​និង​ឥទ្ធិពល​របស់​សមាគម​មិត្តភាព​ខ្មែរ​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ឆ្នាំ​១៩៦៧​ផងដែរ។

លោក​បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក​បាន​ប្រើប្រាស់​សមាគម​មិត្តភាព​ខ្មែរ​ចិន​ក្នុង​ការពិភាក្សា​គ្នា​បង្កើត​បក្ស​ម៉ាក្សលេនីន​មួយ​ដែល​គ្រាន់តែ​ជា​លេស​ក្នុង​បំណង​កម្ទេច​បក្ស​កុម្មុយនីស្ត​កម្ពុជា​ចោល ប៉ុន្តែ​ការ​ពិត​នោះ​លោក​ថា រូប​លោក​និង​បក្ស​ពួក​គឺ​ជា​ភ្នាក់ងារ​សម្ងាត់​ស៊ីអាយអេ​ដែល​បម្រើ​ប្រយោជន៍​ឲ្យ​អាមេរិកាំង​ទៅ​វិញ​ទេ។

សូម​អញ្ជើញ​ស្ដាប់​សេចក្តី​រាយការណ៍​ពិស្តារ​អំពី​រឿង​នេះ​ដូច​តទៅ ៖

នៅ​ក្នុង​ឯកសារ​ចម្លើយ​សារភាព​រាប់​សិប​ទំព័រ​របស់​លោក ហ៊ូ នឹម អតីត​តំណាង​រាស្ត្រ​សម័យ​សង្គមរាស្ត្រ​និយម​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​បាន​បន្សល់​ទុក​នៅ​ក្នុង​គុក​ទួលស្លែង​ក្រោយ​ឆ្នាំ​១៩៧៩​នោះ ក៏​បាន​លាត​ត្រដាង​អំពី​យុទ្ធសាស្ត្រ​សម្ងាត់​និង​ការអត់ធ្មត់​របស់​លោក​ក្នុង​ការរៀបចំ​កសាង​កម្លាំង​ក្បត់​បក្ស​កុម្មុយនីស្ត​កម្ពុជា​ផងដែរ។

ចម្លើយ​សារភាព​របស់​លោក ហ៊ូ នឹម ដែល​គេ​ជឿ​ថា​ធ្វើ​ឡើង​បន្ទាប់​ពី​រង​ទារុណកម្ម​នោះ​ មិន​ត្រឹមតែ​ធ្វើការ​ចោទ​ប្រកាន់​ខ្លួនឯង​ថា​ជា​ជន​ក្បត់​បដិវត្តន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ថែម​ទាំង​រៀបរាប់​ឈ្មោះ​ឥស្សរជន​ខ្មែរ​ក្រហម​មួយចំនួន​ទៀត​ថា​បាន​ចូលរូម​ក្បត់​ផងដែរ ហើយ​ឈ្មោះ ជន ដែល​លោក​បាន​រៀបរាប់​ទាំង​នោះ​ក៏​បាន​ក្លាយ​ជា​អ្នក​ទោស​គុក​ទួលស្លែង​ផងដែរ។

សូម​អញ្ជើញ​ស្ដាប់​សេចក្តី​រាយការណ៍​ពិស្តារ​អំពី​រឿង​នេះ​ដូច​តទៅ ៖

ខ្លឹមសារ​នៃ​ចម្លើយ​សារភាព​ក្នុង​ឯកសារ​ដែល​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​គុក​ទួលស្លែង​របស់​អ្នក​ទោស​ខ្មែរ​ក្រហម ហ៊ូ នឹម ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃ​របប​ខ្មែរ​ក្រហម​ក្រៅពី​បាន​បង្ហាញ​ការគាំទ្រ​យ៉ាង​ប្តូរផ្តាច់​ចំពោះ​បក្ស​នោះ លោក ហ៊ូ នឹម ក៏​បាន​ព្យាយាម​អន្ទង​ចិត្ត​ថ្នាក់​ដឹកនាំ​ខ្មែរ​ក្រហម​ឲ្យ​យោគយល់​និង​អនុគ្រោះ​ដល់​លោក​ផងដែរ។

ជាមួយ​គ្នា​នោះ លោក ហ៊ូ នឹម បាន​ព្យាយាម​បង្ហាញ​ជូន​បក្ស​នូវ​មនុស្ស​ក្នុង​ខ្សែ​ក្បត់​ដទៃ​ទៀត ក្នុង​នោះ​មាន​លោក សោ ភឹម ដែល​ជា​ថ្នាក់​ដឹកនាំ​កំពូល​មួយ​រូប​របស់​អង្គការ​ខ្មែរ​ក្រហម​និង​ជា​សមាជិក​គណៈមជ្ឈិម​បក្ស​នៃ​បក្សកុម្មុយនីស្ត​កម្ពុជា​ផងដែរ។

សូម​អញ្ជើញ​ស្ដាប់​សេចក្តី​រាយការណ៍​ពិស្តារ​អំពី​រឿង​នេះ​ដូច​តទៅ ៖

សូម​អញ្ជើញ​ស្ដាប់​សេចក្តីរាយការណ៍​បន្ត​អំពី​ចម្លើយ​សារភាព​របស់​លោក ហ៊ូ នឹម ដែល​គេ​រក​ឃើញ​នៅ​ក្នុង​គុក​ទូលស្លែង​នា​ដើម​ឆ្នាំ​១៩៧៩ រៀបរាប់​អំពី​ប្រវត្តិ​ផែនការ​និង​សកម្មភាព​ក្បត់​អង្គការ​បដិវត្តន៍​ខ្មែរ​ក្រហម ជាមួយ​លោក សោ ភឹម កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរ​ក្រហម មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

សូម​អញ្ជើញ​ស្ដាប់​សេចក្តី​រាយការណ៍​ភាគ​បញ្ចប់​របស់ លោក ឡេង ម៉ាលី ស្ដីអំពី​ចម្លើយ​សារភាព​របស់​លោក ហ៊ូ នឹម ដែល​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​គុក​ទួលស្លែង​នា​ដើម​ឆ្នាំ​១៩៧៩ រៀបរាប់​អំពី​ខ្សែ​ក្បត់​អង្គការ​បដិវត្តន៍​ខ្មែរ​ក្រហម​នៅ​ភូមិភាគ​បូព៌ា​ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល