សង្គម​ស៊ីវិល៖ ការ​ឲ្យ​អាំងប៉ាវ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ផ្ទុយ​ពី​គោលការណ៍​ប្រឆាំង​អំពើ​ពុក​រលួយ

ដោយ ជី វិតា
2015-02-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) លោក ព្រាប កុល ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អង្គារ ទី​១៩ ខែ​សីហា ឆ្នាំ​២០១៤។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) លោក ព្រាប កុល ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អង្គារ ទី​១៩ ខែ​សីហា ឆ្នាំ​២០១៤។
Photo: RFA

នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន និង​វៀតណាម ម្តងៗ គេ​តែង​ឃើញ​មន្ត្រី​កង​ប្រដាប់​អាវុធ​ខ្មែរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ស្លៀកពាក់​ឯកសណ្ឋាន​កងទ័ព និង​នគរបាល​ជាតិ ឈរ​តម្រង់​ជួរ​កាត់​កេរ្តិ៍​ខ្មាស រង់ចាំ​ឲ្យ​ឈ្មួញ​ល្បីៗ​ដាក់​ទាន​ជា​អំណោយ​អាំងប៉ាវ​ដល់​ពួក​គេ។

បើ​ទោះ​ជា​ការ​ផ្តល់​អំណោយ​បែប​នេះ​មិន​ខុស​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​កម្ពុជា ក៏ដោយ ក៏​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​អភិបាលកិច្ច​ល្អ និយាយ​ថា វា​ផ្ទុយ​ពី​គោលការណ៍​អន្តរជាតិ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ និង​ប៉ះពាល់​ដល់​កិត្យានុភាព​ជាតិ​ទៀត​ផង។

ក្នុង​នាទី​ច្បាប់​សប្ដាហ៍​នេះ លោក ជី វិតា មាន​បទសម្ភាសន៍​ជាមួយ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល អំពី​រឿង​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល