បទសម្ភាសន៍​ភាគ​ទី៥៖ ប្រវត្តិ​ផ្ដួចផ្ដើម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១

ដោយ ជី វិតា
2021.11.26
បទសម្ភាសន៍​ភាគ​ទី៥៖ ប្រវត្តិ​ផ្ដួចផ្ដើម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ កិច្ចប្រជុំ​របស់ថ្នាក់ដឹកនាំ​ពិភពលោក​ស្ដីពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។
រូប៖ AFP

កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​រវាង​ភាគី​ជម្លោះ​ខ្មែរ​ទាំង ៤ក្រុម បាន​ចាប់​ផ្ដើម​បោះ​ជំហាន​នៅ​ចុង​ឆ្នាំ១៩៨៧ ដែល​នៅ​ពេល​នោះ​កងទ័ព​វៀតណាម​ប្រមាណ​មួយ​សែន​ពីរ​ម៉ឺន​នាក់​កំពុង​ត្រួតត្រា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ។

ចាប់តាំងពីមុនឆ្នាំ១៩៨៧ អ្នកស្រី វេជ្ជបណ្ឌិត ពុង ឈីវហ្គេច ដែល​ពេល​នោះ​រស់​នៅ​ប្រទេស​បារាំង ជា​មនុស្ស​ម្នាក់​សំខាន់​ក្នុង​ការ​ជួយ​ធ្វើ​ទំនាក់ទំនង​ឱ្យ​មាន​ការ​ជួប​គ្នា​រវាង​សម្ដេច ព្រះ នរោត្ដម សីហនុ ដែល​ពេល​នោះ​ជា​មេដឹកនាំ​អ្នក​តស៊ូ​ត្រីភាគី និង​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។

សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាសន៍ ភាគ​ទី៥ របស់​លោក ជី វិតា នៅ​ខែតុលា ឆ្នាំ២០១៥ ជាមួយ​អ្នកស្រី វេជ្ជបណ្ឌិត ពុង ឈីវហ្គេច ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ អំពី៖ ការ​មិន​ដាក់​បញ្ចូល​ពាក្យ​ប្រល័យពូជសាសន៍ និង​កងទ័ព​វៀតណាម​កាន់កាប់​ត្រួតត្រា​កម្ពុជា...

នៅ​មានតទៅភាគទី៦...

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។