កិច្ចប្រជុំស្ដីពីបទឈប់បាញ់គ្នារវាងកម្ពុជានិងថៃ បានចាប់ផ្ដើមនៅក្នុងប្រទេសម៉ាឡេស៊ី

ប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានធ្វើជាប្រធានកិច្ចប្រជុំស្ដីពីបទឈប់បាញ់គ្នារវាងកម្ពុជានិងថៃ ដែលរៀបចំឡើងនៅរសៀលថ្ងៃទី២៨ ខែកក្កដានេះ នៅក្នុងប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងពីសហរដ្ឋអាមេរិកនិងចិន។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បង្ហោះ​អំឡុង​កិច្ច​ប្រជុំ​នេះ​ថា គោលបំណង​នៃ​កិច្ច​ប្រជុំ​នេះ ដើម្បី​សម្រេច​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់ ដែល​នាយក​រដ្ឋមន្ត្រី​កម្ពុជា​និង​ថៃ បាន​ឯកភាព​គ្នា​តាម​គំនិត​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump)។

លោក ដូណាល់ ត្រាំ បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​នាយក​រដ្ឋមន្ត្រីស្ដីទី​លោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) ដោយ​តម្រូវ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា បើ​កម្ពុជា​និង​ថៃ​ចង់​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក​បាន​ដំឡើង​ពន្ធ​លើ​កម្ពុជា​និង​ថៃ​ចំនួន​៣៦%ដូចគ្នា ហើយ​កម្ពុជា​និង​ថៃ កំពុង​ព្យាយាម​សុំ​ចរចា​ដើម្បី​ឱ្យ​សហរដ្ឋ​អាមេរិក​បញ្ចុះ​អត្រា​ពន្ធ​នេះ​បន្ថែម​ទៀត៕

សូមរង់ចាំអានព័ត៌មានពិស្ដារ!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។