ក្រុមទាហានថៃបន្តរុលចូលរាយបន្លាលួសនៅភូមិជោគជ័យ

ក្រុមទាហានថៃប្រដាប់អាវុធ និងខ្លះកាន់ដំបងបានរុញច្រាន និងចង្អុរមុខគំរាមមកលើពលរដ្ឋខ្មែរ ដែលលើកគ្នាទៅរារាំងក្រុមទាហានថៃទាំងនោះ បន្ទាប់ពីដើរចូលមកទឹកដីខ្មែរតាមព្រំដែន ដើម្បីព្យាយាមរាយបន្លាលួសបន្ថែមនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែកញ្ញា។

ការ​រុល​ចូល​រាយ​បន្លា​លួស​បន្ថែម​របស់​ក្រុម​យោធា​ថៃ បាន​កើតឡើង​ក្រោយ​ពី​អភិបាល​ខេត្ត​ស្រះកែវ​របស់​ថៃ​បាន​ដាក់​លិខិត​មក​កាន់​អភិបាល​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី ថា ទាហាន​ថៃ​និង​អាជ្ញាធរ​ថៃ​នឹង​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​១៧០​គ្រួសារ​ចេញ​ពី​លំនៅឋាន ស្ថិត​នៅ​ក្នុង​ឃុំអូរបីជាន់ ដែល​ភាគី​ថៃ​អះអាង​ថា ជា​ទឹកដី​របស់​ថៃ​ស្ថិត​ក្នុង​ភូមិ​បានណងចាន់ និង​ភូមិយ៉ាកែវចាន់។

ទោះជាយ៉ាងណា អភិបាល​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី បាន​ចេញ​លិខិត​ឆ្លើយតប​ថា ការ​ចេញ​លិខិត​គំរាម​បណ្ដេញ​ពលរដ្ឋ​ទាំង​១៧០គ្រួសារ​នោះ គឺ​ជា​ការ​បំពាន​លើ​បទ​ឈប់​បាញ់ និង​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការ​វាស់វែង​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា-ថៃឆ្នាំ (MoU) ២០០០។

លោក អ៊ុំ រាត្រី បាន​ស្នើ​អភិបាល​ខេត្ត​ស្រះកែវ​របស់​ថៃ ត្រូវ​ទុក​ឱ្យ​ស្ថានភាព​ព្រំដែន និង​ស្ថានភាព​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន ឱ្យ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) និង​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក (JBC) ជា​អ្នក​មាន​សមត្ថកិច្ច​ដោះស្រាយ។

សូមរង់ចាំអានព័ត៌មានពិស្ដារ!