រំលងទៅមាតិកាចម្បងនាវាចម្បាំងអាមេរិកចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នាវាចម្បាំងអាមេរិកបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រ ពីកំពង់ផែរាម ក្រោយពីខកខានអស់រយៈពេល ៨ ឆ្នាំ។ នាវាចម្បាំងអាមេរិកនេះ មានឈ្មោះ យូអេសអេស សាវាណាហ៍ (USS Savannah) ឬ LCS 28 ដែលមាននាវិកសរុបចំនួន ១០៣ នាក់។ ទស្សនកិច្ចដ៏កម្ររបស់នាវាចម្បាំងអាមេរិកនៅកម្ពុជានេះ គឺចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែធ្នូ។