​សម្ភាសន៍លោក​ សុន ឆៃ​ ជុំវិញ​តួនាទី​របស់​តំណាងរាស្ត្រ​​ក្នុង​ការ​ចុះ​ជួយ​ពលរដ្ឋ​នៅ​តាម​មណ្ឌល​របស់​ខ្លួន​​​

ពលរដ្ឋ​រងគ្រោះ​​អះអាង​ថា​ពេញ​មួយ​ឆ្នាំ​២០២៤​ មិន​ដែល​ឃើញ​តំណាងរាស្ត្រ​អាណត្តិ​ថ្មី​ចុះ​ជួប​ពួកគាត់​ទេ​ ​បើ​ទោះ​ជា​តំណាង​រាស្ត្រ​រដ្ឋ​សភា​អាណត្តិ​ទី​៧​ ​ចូល​កាន់​តំណែង​បាន​ជាង ​១​ឆ្នាំ​មក​ហើយ​ក្ដី។​ ​រីឯ​សង្គម​ស៊ីវិល​ដែល​តាមដាន​ការងារ​រដ្ឋ​សភា​ថា​ពួកគេ​ក៏​មិន​ដែល​ឃើញ​សភា​កោះហៅ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​​ទៅ​សួរ​ដេញ​ដោល​ ​ពី​បញ្ហា​របស់​ប្រជាពលរដ្ឋ ​និង​ប្រទេសជាតិ​ដែរ។​ ​តើ​តំណាងរាស្ត្រ​មាន​តួនាទី​បែប​ណាខ្លះ​ក្នុង​ការ​ចុះ​ជួយ​ពលរដ្ឋ​តាម​មូល​ដ្ឋាន?​ ​ ​សូម​ទស្សនា​បទសម្ភាសន៍​ជាមួយ​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក​ ​សុន ឆៃ​ ជុំវិញ​រឿង​នេះ​ដូចតទៅ៖​ ​​