រំលងទៅមាតិកាចម្បង#ខ្លីៗពីអាស៊ីសេរី [២០៧]៖ អាមេរិកផ្អាកជំនួយ, ការរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ...
រឿងរ៉ាវសំខាន់ៗក្នុងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដែលប្រិយមិត្តគួរដឹង៖
១. អង្គការសង្គមស៊ីវិលមួយចំនួន ស្នើឱ្យរដ្ឋាភិបាលថ្មីរបស់អាមេរិកបន្តផ្ដល់ជំនួយដើម្បីជួយដល់ពលរដ្ឋខ្មែរ
២. សង្គមស៊ីវិលខកចិត្តនឹងក្រុមហ៊ុនសាជីវកម្ម អយកូក្រេឌីត (Oikocredit) ដែលមិនដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ
៣. ពលរដ្ឋម្នាក់ រងរបួសក្នុងពេលចុះឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនអភិបាលរងខេត្តព្រះវិហារ មិនឱ្យឈូសឆាយដីព្រៃជំនឿ និងបំផ្លាញដីស្រែចម្ការពួកគាត់
៤. កសិករនៅខេត្តបន្ទាយមានជ័យ ស្នើឱ្យរដ្ឋាភិបាលដកអភិបាលខេត្តនេះចេញពីតំណែង ដោយចោទថាបង្ខំឱ្យពលរដ្ឋយកដីតំបន់២ទៅចាប់ឆ្នោត៕