លោក រ៉ុង ឈុន៖ ការ​បង្គាប់​ឱ្យ​សង​ប្រាក់ ៤០០លានរៀល​ជា​រឿង​អយុត្ដិធម៌

ទី​ប្រឹក្សា​គណ​បក្សកម្លាំង​ជាតិ លោក រ៉ុង ឈុន ថា ការ​ទារ​សំណង​នេះ ជា​រឿង​អយុត្ដិធម៌​បំផុត​សម្រាប់​អ្នក​ធ្វើ​កិច្ច​ការងារ​សង្គម​ដែល​គ្មាន​កំហុស ទាំង​ដែល​ពួកគាត់​ធ្វើ​ដើម្បី​បម្រើ​តែ​សេចក្ដី​សុខ​ពលរដ្ឋ និង​ផលប្រយោជន៍​រួម។  កាលពី​ថ្ងៃទី១១ ខែ​កុម្ភៈ តុលាការ​ក្រុងភ្នំពេញបាន​ចេញ​សេចក្ដី​ជូនដំណឹង​បង្គាប់​ឱ្យ​លោក រ៉ុង ឈុន កញ្ញា ស កណិការ និង លោក តុន និមល សងសំណង​ការ​ខូចខាត​ចំនួន ៤០០លានរៀល​ទៅ​ឱ្យ​គណៈ​កម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន៕​​ 👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/court-to-seize-rong-chhun-property-02122025172751.html