រំលងទៅមាតិកាចម្បងមន្ត្រីបក្សភ្លើងទៀនប្រឈម«ងងឹតភ្នែកធ្ងន់ធ្ងរ ដោយសារមន្ត្រីពន្ធនាគារមិនឱ្យចេញព្យាបាលនៅពេទ្យខាងក្រៅ»
ប្រពន្ធមន្ត្រីគណបក្សភ្លើងទៀនខេត្តកំពង់ចាមលោក តូច ថឹង គឺលោកស្រី ហាញ់ សុវណ្ណា លើកឡើងថា ស្ថានភាពជំងឺភ្នែកប្ដីលោកស្រី កាន់តែធ្ងន់ធ្ងរ និងប្រឈមនឹងការងងឹងភ្នែកតែម្ដង។ លោកស្រីថា ជំងឺភ្នែកលោក តូច ថឹង ធ្លាក់ដល់សភាពនេះ បន្ទាប់ពីលោកត្រូវបានផ្ទេរពីពន្ធនាគារនៅភ្នំពេញ ទៅឃុំខ្លួននៅពន្ធនាគារដាច់ស្រយាលក្នុងខេត្តពោធិ៍សាត់កាលពីចុងឆ្នាំ២០២៣ ហើយលោកមិនទទូលបានការអនុញ្ញាតឱ្យចេញទៅព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យខាងក្រៅ។ លោក តូច ថឹង ត្រូវបានឃុំខ្លួនតាំងពីខែមីនា ឆ្នាំ២០២៣ ក្រោយតុលាការកាត់ទោសលោកដាក់ពន្ធនាគារ២ឆ្នាំពីបទក្លែងបន្លំឯកសារបង្កើតគណបក្សបេះដូងជាតិ ខណៈគ្រួសារចាត់ទុកជារឿងនយោបាយ។ លោកនឹងត្រូវឃុំខ្លួនគ្រប់ចំនួនកំណត់នៅក្នុងខែមីនា ឆ្នាំ២០២៥។