ពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង​ត្អូញត្អែរ​ពី​គំនរ​សំរាម​ស្អុយរលួយ​ប៉ះពាល់​ដល់​សុខភាព

ពលរដ្ឋ​រស់នៅ​ស្រុក​កំពង់​ត្រឡាច ខេត្តកំពង់ឆ្នាំង ត្អូញត្អែរ​ពី​ក្លិនស្អុយ​ចេញ​ពី​គំនរ​សំរាម​ដែល​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចាក់​សំរាម ពាសវាលពាសកាល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​ចំនួន​០៥ភូមិ នៃ​ឃុំ​ថ្ម​ឥដ្ឋ។ អ្នក​ភូមិ​អះអាង​ថា រណ្តៅ​ចាក់​សំរាម​មាន​ទំហំ​ជាង​២០ ហិកតារ​គ្មាន​របង​ព័ទ្ធ​ជុំវិញ ដែល​ធ្វើ​ឱ្យ​មាន​សត្វ​រុយ​ច្រើន​នៅ​រដូវ​ប្រាំង និង​សំរាម​អណ្ដែត និង​ហូរ​ទឹក​ស្អុយ​ចូល​ផ្ទះ​ពលរដ្ឋ​នៅ​រដូវវស្សា។ លើស​ពី​នេះ រណ្តៅ​សំរាម​ជ្រៅ ក៏​ធ្វើ​ឱ្យ​សត្វ​ពាហនៈ​អ្នក​ស្រុក​ធ្លាក់​ងាប់​ផង​ដែរ៕