ផតខាសធ៍​ [ភាគ ៨៣] ​ការ​ងើប​ឡើង​នៃ​ចលនា​មហាជន​ប្រឆាំង​ជន​ផ្ដាច់ការ

​ចលនាមហាជន​ងើប​ឡើង​ព្រមគ្នា​បានធ្វើអោយជនផ្តាច់ការ ​និង​របប​ផ្តាច់​ការ​មួយ​ចំនួន​ដួល​រលំ​ជា​បន្តបន្ទាប់។​ ព្រឹត្តិការណ៍​ទាំង​នេះ​មិន​គ្រាន់​តែ​បញ្ជាក់​ពី​ភាព​ផុយ​ស្រួយ​នៃ​របប​ផ្តាច់​ការ​ដោយសារ​កម្លាំង​មហាជន​ទេ​ វា​ក៏​បង្ហាញ​ពី​ប្រសិទ្ធភាព​ដ៏​ទន់ខ្សោយ​នៃ​ប្រទេស​ដែល​ជា​ខ្នង​បង្អែក​របស់​របប​ផ្តាច់​ការ​ទាំង​នោះ​ដែរ។​ ​ ​ការ​ងើប​ឡើង​របស់​មហាជន​មួយ​ចុងក្រោយ​ ដែល​អាច​ជា​គំរូ​និង​ជា​ការ​លើក​ទឹកចិត្ត​ដល់​ចលនា​មហាជន​ដ៏​ទៃ​ទៀត​នោះ​ គឺ​ការ​ចេញ​ធ្វើ​បាតុកម្ម​ភ្លូក​ទឹក​ភ្លូកដី​របស់​ប្រ​ជាជន​កូរ៉េ​ខាងត្បូង​តតាំង​នឹង​មេ​ដឹកនាំ​ដែល​ពួក​គេ​ចាត់​ទុក​ប៉ុនប៉ង​រុញ​ប្រទេស​អោយ​ធ្លាក់​ចូល​ក្នុង​ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ។​ ​ ​សូម​អញ្ជើញ​លោក​អ្នក​នាង​ទស្សនា​និង​ស្តាប់​កិច្ច​ពិភាក្សា​អំពី​រឿង​នេះ​រវាង​លោក​ ស សុខេម​ លោក​ សំ ប៉ូលី ​និង​លោក​ ជុន ច័ន្ទបុត្រ​ ដូច​តទៅ៖​ ​ ​​​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​ Apple: https://kh.rfa.org/applepodcasts Google: https://kh.rfa.org/googlepodcasts Spotify: https://kh.rfa.org/spotifypodcasts RFA: https://kh.rfa.org/podcasts​ ---​ ​ដើម្បី​កុំឱ្យ​ខកខាន​មិន​បាន​ស្តាប់​ភាគ​ណាមួយ​នៃ​កម្មវិធី​ផតខាសធ៍​ (Podcast) របស់​យើង ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify​ ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។​ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។​