រំលងទៅមាតិកាចម្បងពលរដ្ឋនៅខេត្តកំពតបន្តប្រកបរបរធ្វើស្រែអំបិលតាមបែបប្រពៃណី
ប្រជាពលរដ្ឋមួយចំនួននៅស្រុកទឹកឈូ ខេត្តកំពត បន្តប្រកបរបរធ្វើអំបិលចេញពីទឹកសមុទ្រធម្មជាតិ ដើម្បីរកកម្រៃផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ទោះបីអំបិលផលិតបាន តែមិនសូវមានទីផ្សារ និងលក់បានតម្លៃទាប ក៏ពលរដ្ឋថា ពួកគាត់បន្តប្រកបរបរនេះ ដើម្បីផ្គត់ផ្គង់អំបិលធម្មជាតិដល់ទីផ្សារក្នុងស្រុក និងដើម្បីរក្សាអត្តសញ្ញាណមុខរបរក្នុងតំបន់ជាប់សមុទ្រមួយនេះ ឱ្យនៅស្ថិតស្ថេរ។