លោកស្រី យាន ស្រីយ៉ាន៖ «ស្រណោះខ្លួនដែលនឹងសម្រាលកូនដំបូងគ្មានវត្តមានប្ដីនៅក្បែរ»

ប្រពន្ធអតីតប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី គឺអ្នកស្រី យាន ស្រីយ៉ាន បន្តទាមទារឱ្យតុលាការដោះលែងប្ដីឱ្យមានសេរីភាពវិញ ខណៈលោកស្រីចាត់ទុក ការឃុំខ្លួនប្ដីរយៈពេល៧ខែមកនេះ ដោយសារការនិយាយរិះគន់រឿងចែកបណ្ណក្រីក្រ ជារឿងអយុត្តិធម៌។ ការលើកឡើងនេះ ស្របពេលលោកស្រីប្រឈមសម្រាលកូនដំបូងនៅចុងខែធ្នូនេះ ដោយគ្មានវត្តមានប្ដីនៅមើលថែ។