ស្ត្រី​មេម៉ាយ ទឹម រដ្ឋា ដាំ​បន្លែ​ជុំវិញ​ផ្ទះ​លក់ដូរ ដើម្បី​ចិញ្ចឹម​ជីវិត

ស្ត្រី​មេម៉ាយ​វ័យ​៥២ឆ្នាំ ទឹម រដ្ឋា ដែល​ប្រឹងប្រែង​តស៊ូ​ចិញ្ចឹម​ជីវិត ដោយ​ដាំ​ដំណាំ​ជុំវិញ​ផ្ទះ ដើម្បី​លក់​ដូរ​ក្នុង​ភូមិ និង​នៅ​ក្នុង​ផ្សារ​នៅ​ក្បែរ​ផ្ទះ។ ស្ត្រី​មេម៉ាយ​រូប​នេះ​គ្មាន​ដីស្រែ​ចម្ការ​ទេ គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​របរ​លក់ដូរ ដែល​បាន​ចំណូល​ប្រចាំ​ថ្ងៃ​នេះ។ របរ​​លក់ដូរ​កំប៉ិកកំប៉ុក​ស្ត្រី​មេម៉ាយ ទឹម រដ្ឋា ។ លោកស្រី ទឹម រដ្ឋា ជា​អ្នកភូមិ​អញ្ចាញ សង្កាត់​នគរធំ ខេត្ត​សៀមរាប។