អាជ្ញាធរ​ខេត្ត​កែប​មិន​បាន​អភិវឌ្ឍ​តាម​តំបន់​ឆ្នេរ​ផ្សារ​ក្ដាម​ឡើយ​ ក្រោយ​ចាក់​ដី​លុប​អស់​រយៈ​ពេល​ជិត ​៥​ឆ្នាំ ​

អាជ្ញាធរ​ខេត្ត​កែប​ និង​រដ្ឋាភិបាល​នៅ​តែ​គ្មាន​ភាព​ប្រាកដ​ប្រជា​ក្នុង​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​ផ្សារ​ក្ដាម​ ក្រោយ​អាជ្ញាធរ​បាន​ចាក់​ដី​លុប​ឆ្នេរ​ទំហំ​ប្រមាណ​ ៣៥​ហិកតារ​ ក្នុង​រយៈ​ពេល​ជិត​ ៥​ឆ្នាំ​កន្លង​មក​នេះ​។ ទន្ទឹម​គ្នា​នេះ​ អាជ្ញាធរ​ខេត្ត​កែប​ក៏​រង​ការ​ចោទ​ប្រកាន់​ថា ​ឃុបឃិត​គ្នា​ជា​មួយ​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច​ ពុះ​ច្រៀក​ដី​ក្នុង​តំបន់​ឆ្នេរ​ដែល​ត្រូវ​ចាក់​ដី​លុប​នោះ​ ដើម្បី​សាង​សង់​អគារ​បម្រើ​ប្រយោជន៍​ឯកជន​។ រី​ឯ​ អ្នក​នេសាទ​ដែល​ធ្លាប់​រក​ត្រី​ក្ដាម​ក្បែរ​តំបន់​នោះ​ ក៏​រក​ចំណូល​មិន​បាន​ទៀត​នោះ​ដែរ៕ 👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/social-economy/kep-not-develop-coastal-areas-02132025051419.html