ផតខាសធ៍​ [ភាគ ៩០] ហេតុអ្វី​បាន​ជា​ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ឡើង​ៗ ផុងខ្លួន​ជំពាក់​បំណុល​វ័ន្ត​ក?​

នា​រយៈពេល​ចុងក្រោយ​នេះ ពលរដ្ឋ​ខ្មែរ​ក្រីក្រ​កាន់តែ​ច្រើនឡើង​ៗ នៅ​តាម​ស្ទើរ​គ្រប់​ភូមិ​ឃុំ​រហូត​ដល់​តំបន់​ចុងកាត់​មាត់​ញក បាន​ផុងខ្លួន​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​គួរ​ឱ្យ​កត់សម្គាល់។​ បញ្ហា​នេះ កំពុង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​ជំពាក់​បំណុល​ច្រើន​ជាង​គេ​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៅ​លើ​ពិភពលោក។ នៅ​ទន្ទឹម​នឹង​នេះ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក រក​ឃើញ​ថា បញ្ហា​បំណុល​វ័ន្ត​ក​ដែល​ពលរដ្ឋ​ខ្មែរ​ជំពាក់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ (MFI) ​បាន​បណ្តាល​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​មួយ​កម្រិត​ទៀត​នៅ​កម្ពុជា។​ ​ តើ​កត្តា​អ្វីខ្លះ​ដែល​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ឡើងៗ ផុង​ខ្លួន​ជំពាក់​បំណុល​វ័ន្ត​ក​យ៉ាង​ដូច្នេះ? ហើយ​ថា​តើ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​អាច​រើ​ខ្លួន​រួច​ចេញ​ពី​បញ្ហា​នេះ​បាន? ​ សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់ និង​ទស្សនា​កិច្ចពិភាក្សា​អំពី​រឿង​នេះ​រវាង​លោក​ ជី វិតា, លោក មាន ឫទ្ធិ និង នាយក​ទទួល​បន្ទុក​ចាត់ការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ដូចតទៅ៖​ ​​ ​​​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​ Apple: https://kh.rfa.org/applepodcasts Google: https://kh.rfa.org/googlepodcasts Spotify: https://kh.rfa.org/spotifypodcasts RFA: https://kh.rfa.org/podcasts​ ---​ ​ដើម្បី​កុំឱ្យ​ខកខាន​មិន​បាន​ស្តាប់​ភាគ​ណាមួយ​នៃ​កម្មវិធី​ផតខាសធ៍​ (Podcast) របស់​យើង ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify​ ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។​ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram)​ នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។​