លោក​ សុក ហាច​ ​ថា​កម្ពុជា​ត្រូវ​ការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នយោបាយ​ក្នុង​ឆ្នាំ២០២៥នេះ​

​#សម្រង់សម្ដីសំខាន់ៗ៖​ ​សមាជិកព្រឹទ្ធសភា​ និង​អ្នក​ជំនាញ​សេដ្ឋកិច្ច​លោក​ សុក ហាច​ ​លើក​ឡើង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​ថ្ងៃទី៧ ​ខែមករា​ ថា​ដើម្បី​ដោះស្រាយ​បញ្ហា​២០២៥​នេះ​ ​គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នយោបាយ​ រួម​មាន​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​​ ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ ​និង​អភិបាល​កិច្ច​ឱ្យ​បាន​ល្អ។​ លោក​ថា​រដ្ឋាភិបាល​មិនអាច​លាក់បាំង​បញ្ហា​ជាច្រើន​ដែល​កំពុង​កើតមាន​ឡើង​ក្នុង​សង្គម​បាន​ទេ​ រួម​ទាំង​បញ្ហា​ឆបោក​តាម​អនឡាញ៕​