IMF ព្រមាន​ថា សេដ្ឋកិច្ច​កម្ពុជា​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ ដោយសារ​ការ​កែប្រែ​គោលនយោបាយ​​របស់​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ព្រមាន​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៥​នេះ ប្រឈម​នឹង​ការ​ផ្អៀង​ទៅ​រក​ការ​ធ្លាក់​ចុះ ដោយសារ​កត្តា​ភាព​ងាយ​រងគ្រោះ​មួយ​ចំនួន ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ កត្តា​ទាំងនោះ មាន​ដូចជា ការ​កែប្រែ​គោលនយោបាយ​របស់​ប្រទេស​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​របស់​កម្ពុជា ការចាក​ចេញ​ពី​សមាហរណកម្ម​ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​ការ​បន្ត​កម្សោយ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ។ IMF ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា បន្ត​ងើបឡើង​វិញ​ក្នុង​កម្រិត​ល្មម ខណៈ​ក្នុង​ឆ្នាំ២០២៥​នេះ កម្ពុជា​អាច​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៥,៨ភាគរយ៕