អ្នកឃ្លាំមើល៖ អ្នកប្រជាធិបេតេយ្យក្រៅស្រុកគួរបង្រួបបង្រួមគ្នាមុន​ពេលលោក ហ៊ុន ម៉ាណែត កាន់អំណាចពេញដៃ

​#សម្រង់សម្ដីសំខាន់ៗ​៖​ អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​លោក​ សេង សារី ​ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃអង្គារ ​ទី២៨ ខែ​មករា​ ថា​លោក​ សម រង្ស៊ី​ គួរតែ ដឹកនាំ​ការ​បង្រួប​បង្រួម​អ្នក​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ​គ្រប់និន្នាការ​នៅ​ក្នុង​ឆ្នាំ​២០២៥​ នេះ​ ​ដើម្បី​ទទួល​បាន​សំឡេង​តែមួយ​ក្នុង​ការ​តតាំង​នឹង​រដ្ឋាភិបាល​ឯក​បក្ស​ត្រកូល​ហ៊ុន។​ ស្រដៀង​គ្នា​នេះដែរ​ អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក​​ គឹម សុខ ក៏​សង្ឃឹម​ថា​អ្នក​នយោបាយ​ក្រៅ​ស្រុក​នឹងអាច​បង្រួម​កម្លាំង​ឱ្យ​កាន់​តែឆាប់​មុន​ពេល​ដែល​លោក​ ហ៊ុន សែន ​ផ្ទេរអំណាច​ពេញ​ទៅ​ឱ្យ​លោក ​ហ៊ុន ម៉ាណែត៕​